លោក Cohen  បានសរសេរនៅក្នុងសៀវភៅរបស់លោកថា៖” បើតាមទ្រឹស្ដី លោកត្រាំបន្ដុះបង្អាប់ ក្រុមជាតិសាសន៍ស្បែកខ្មៅទាំងអស់ លើផ្នែកជាច្រើន រាប់តាំងពីតន្រ្ដី វប្បធម៌ និងវិស័យនយោបាយ”។  

អ្នកនិពន្ធខាងលើ បានអះអាងបញ្ជាក់ថា លោក ត្រាំធ្លាប់និយាយថា ប្រធានាធិបតីអាហ្រ្វីកខាងត្បូងអាណត្ដិចុងក្រោយ និងជាសកម្មជនប្រឆាំងនឹង ការបំបែកគ្នារស់នៅតាមតំបន់ៗតាមជាតិសាសន៍មួយៗ លោក Nelson Mandela  “មិនសមជាមេដឹកនាំឡើយ” ។

/

យោងតាមលោក Cohen លោកត្រាំធ្លាប់និយាយម្ដងរួចមកហើយថា៖”ប្រាប់ខ្ញុំបានទេថា ប្រទេសមួយ ដែលដឹកនាំដោយមេដឹកនាំស្បែកខ្មៅ ថាមិនចោរម្សៀត! ពួកគេទាំងអស់ គឺជាបង្គន់រកប្រយោជន៍គ្មាន”។

បន្ទាប់ក្រោយមកទៀត លោកត្រាំ បានប្រាប់អ្នកកាសែតថា៖ “ ខ្ញុំមិនមែនជាអ្នកប្រកាន់ពូជសាសន៍នោះទេ ។ ខ្ញុំគឺជាមនុស្ស ដែលប្រកាន់ពូជសាសន៍តិចបំផុត ដែលអ្នកមិនធ្លាប់បានសម្ភាសន៍” ។

ការចោទប្រកាន់ រឿងប្រកាន់ជាតិសាសន៍នេះ បានធ្វើឱ្យខូចមុខមាត់របស់លោក និងបន្ដជាបញ្ហាមិនល្អ ទន្ទឹមនឹងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់គណបក្សសាធារណៈរដ្ឋសម្រាប់ការបោះឆ្នោតឡើងវិញនៅខែវិច្ឆិកា ប្រជែងនឹងគូបដិបក្ខរបស់លោកមកពីគណបក្សប្រជាធិបតេយ្យគឺលោក Joe Biden  នឹងកើតឡើង៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC