ប៉ូឡូញ៖ តាមសេចក្ដីរាយការណ៍ពត៌មានជាតិ ប៉ូឡូញបានអោយដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ តំបន់មូយចំនួននៃប្រទេសប៉ូឡូញ ត្រូវបានទទួលរងនូវការវាយយ៉ាងចាស់ដៃ ពីសំណាក់គ្រោះមហន្ដរាយ ដែលបណ្ដាលមកពីខ្យល់ព្យុះ។ width=455តាមប្រភពខាងលើបានអោយដឹងដែរថា កន្លែងសំខាន់ៗមួយចំនួនក្នុងប្រទេស ប៉ូឡូញត្រូវបានខ្យល់បោកបក់ខូចខ្ទេចខ្ទីគ្នានសល់។ កន្លែងទាំងនោះរួមមាន​ តំបន់ព្រៃ​ Bory Tucholskieសួនឧទ្យានជាតិទេសចរណ៍ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋរាប់សិបពាន់ខ្នងទៀត។width=455

បើតាមអាជ្ងាធរគ្រប់គ្រងគ្រោះមហន្ដរាយនៃប្រទេសប៉ូឡូញ បានបង្ហាញថា ដោយសារតែកម្លាំងខ្យល់គួចខ្លាំងពេក ទើបបណ្ដាលអោយព្រៃឈើចំនួន ៤០០ ហិកតាត្រូវបានបំផ្លាញគ្នានសល់។ ផ្ទះប្រជាពលរដ្ឋចំនួន ១០០​ ខ្នងត្រូវបានដួលរលំខ្ទេចខ្ទីអស់ ហើយអ្វីដែលគួរអោយសោកស្ដាយបំផុតនោះ គឺមនុស្សម្នាក់ត្រូវបានបាត់បង់ជីវិត នឹងមនុស្ស ១០ នាក់ផ្សេងទៀតក្នុងខេត្ដ Wycinki ត្រួវរងរបួសយ៉ាងធ្ងន់ផងដែរ។ ដោយឃើញស្ថានការណ៍អាក្រក់បែបនេះ រដ្ឋាភិបាលក្រុង វ៉សក៏មិនបង្អង់យូរដែរ ពោលគឺរដ្ឋាភិបាល បានចាត់កងកម្លាំងសម្ថតិកិច្ចចុះជួយអន្ដរគមន៍ទាន់ពេលផងដែរ៕

 

ដោយ៖ សារិនប្រភព៖ sky