ប្លែកៗ៖ នៅពេលដែល  គេបានគេបង្ហាញ សត្វល្អិតកញ្ចែ ដែលមានរូបរាងធំបែបនេះ គឺបានធ្វើអោយមនុស្សជាច្រើន  មានការភ្ងាក់ផ្អើលជាខ្លាំង  ព្រោះតែកន្លងមក គេធ្លាប់តែឃើញសត្វកញ្ចែ មានមាឌតូចៗ ដែលរស់នៅតាមសំរាម ឬតាមសំបកឈើពុកផុយ ចាស់ៗ។

width=455

នៅពេលឃើញសត្វកញ្ចែ ដែលជាសត្វល្អិត ហើយមានរូបរាងធំបែបនេះ ក្រុមអ្នកវិទ្យាសាស្រ្ដនៅតំបន់អាមេរិកខាងត្បូង និងសហរដ្ឋអាមេរិក ក៏មានប្រតិកម្មដែរថា វាពិតជាសត្វកញ្ចែ ដែលធំ មិនធ្លាប់មានមែន។ក្រុមអ្នកវិទ្យាសាស្រ្ដ ក៏បានប្រាប់ដែរថា សត្វកញ្ចែនេះ​ គឺមានប្រវែងរហូតដល់ ៧ inches ហើយមានចង្កូមធំៗ មុតស្រួច អាចខាំស្រទាប់ឈើ​ បានទៀតផង។

width=455

គួរបញ្ចាក់ផងដែរថា ដោយសារតែកញ្ចែនេះធំពេក ក៏ត្រូវបានគេដាក់ឈ្មោះថា Titan Beetle កញ្ចែយក្ស។ សត្វកញ្ចែនេះទៀតសោត ត្រូវបានគេប្រទះឃើញ នៅក្នុងតំបន់ព្រៃសើមត្រូពិចទី្វបអាមេរិកខាងត្បូង។ អ្នកវិទ្យាសាស្រ្ដ ក៏បានបញ្ចាក់ដែរថា កញ្ចែនេះ ប្រហែលជាអាចមានរស់នៅប្រទេសមួយចំនួនទៀត ដូចជា ប្រេស៊ីល បូលីវី អេក្វាទ័រ កូឡុំប៊ី និងប៉េរូ។

width=456

ជាមួយគ្នានេះ ផងដែរ គេនូវមិនទាន់ឃើញ ក្រុមអ្នកវិទ្យាសាស្រ្ដ បង្ហាញពីគុណវិបត្ដិ ឬសម្បត្ដិខណៈដែលកើតមានសត្វកញ្ចែយក្សបែបនេះទេ។  ប្រហែលអាច យកវាមករក្សាទុកក្នុងសួនសត្វ ដើម្បីអោយមានការទាក់ទាញ ដល់ភ្ងៀវទេសចរ​ ក៏ថាបាន៕

ដោយ៖ នារីប្រភព៖ research