ថៃ ៖ យោងតាមការចុះផ្សាយតាមរយៈ Banterng Daily បានបង្ហើបប្រាប់មហាជនថា នាង Chompoo Araya លែងទទួលការងារអ្វីទាំងអស់ចាប់ពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០១៧ នេះតទៅ ។ 

មូលហេតុដែលធ្វើឲ្យកំពូលតារាស្រីរូបនេះឈប់ទួលការងារ ដោយសារតែនាងកំពុងថែទាំសុខភាព និងរង់ចាំថ្ងៃពិសេស ដែលត្រូវផ្តល់កំណើតឲ្យកូនប្រុសភ្លោះរបស់ខ្លួន ។ 

តួស្រីក្នុងរឿង ភរិយាសម័យថ្មី រូបនេះពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការចូលរួមក្នុងកម្មវិធី 2017 Shanghai International Film Festival ហើយក៏ទទួលបានផលតបស្នងយ៉ាងល្អវិលត្រលប់មកវិញដែរ ។ 

/

/

លោក Nott Witsarut Rungsisingpipat ដែលជាស្វាមីរបស់នាង បានយល់ស្របចំពោះការធ្វើលំហាត់ប្រាណ បើទោះបីជានាង Chompoo araya កំពុងតែពពោះកូនរបស់ពួកគេក៏ដោយ ព្រោះតារាថៃរូបនេះបានពិភាក្សាជាមួយនិងគ្រូពេទ្យជំនាញរួចមកហើយ មុនពេលដែលនាងសម្រេចចិត្តបន្តការហាត់ប្រាណ ។ 

តារាស្រីលំដាប់ជួរមុខរូបនេះបានបន្តទៀតថា រៀនមិនបានរៀនអំពីរបៀបថែទាំក្មេងទេ ព្រោះមមាញឹកជាមួយនិងការងារសិល្បៈ ប៉ុន្តែនាងនិងខិតខំស្វែងយល់ដោយខ្លួនឯង បន្ទាប់ពីផ្តល់កំណើតឲ្យពួកគេរួចហើយ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews