សង្ហបុរី៖ ស្រ្តីជាម្តាយក្មេងប្រុស អាយុ ១២ឆ្នាំម្នាក់ បានដាក់ពាក្យប្តឹងប៉ូលិស បន្ទាប់ពីគ្រូបង្រៀន កូនប្រុសរបស់គាត់ នៅសាលាបឋមសិក្សមួយ ក្នុងប្រទេសសង្ហបុរី បានកាត់សក់កូនប្រុសរបស់គាត់ ១ម៉ោង មុនពេលចូលប្រលង កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
យោងតាមបណ្តាញសារពត៌មាន straitstimes បានឱ្យដឹងថា ម្តាយក្មេងប្រុសលោកស្រ្តី Serene Ong បានដាក់ពាក្យប្តឹងប៉ូលិស និងបានស្តីបន្ទោសគ្រូបង្រៀនកូនប្រុសរបស់គាត់យ៉ាងចាស់ដៃ ដោយសារតែ គ្រូបង្រៀនរូបនោះ បានកាត់សក់ និងធ្វើខូចសក់កូនប្រុសគាត់ ជាពិសេស បានយកថ្លៃសេវាកាត់សក់ចំនួន ៦០ដុល្លារ ថែមទៀតផង។
លោកស្រ្តី Serene Ong បានអះអាងថា គ្រូបង្រៀនរូបនោះ មានឈ្មោះ កញ្ញា Belinda Cheng ជាគ្រូបង្រៀននៅសាលាបឋមសិក្សាUnity ដែលបានគំរាមគំហែងកូនប្រុសរបស់គាត់ឱ្យកាត់សក់មុនចូលប្រលង បើមិនដូច្នោះទេ គេនឹងត្រូវដកចេញពីការប្រលង៕




ដោយ៖ វណ្ណៈប្រភព៖ straitstimes