ខាងក្រោមនេះជាកំរងរូបភាពតារាៗដែលត្រូវបានគេវាយប្រហារមុខកាម៉េរាដើម្បីធ្វើអោយបាក់មុខ ៖
-ក្នុងឆ្មាំ ២០០៨ Lindsay Lohan ត្រូវបានគេគប់ដុំម្សៅទៅលើនាងពេលនាងចេញពីក្លឹបកំសាន្តនៅទីក្រុមប៉ារីស ។ អ្នកប្រព្រឹត្តិអំពើនេះគឺជាសមាជិកក្រុមការពារសត្វព្រៃ PETAគេប្រាប់ថាគេគប់ម្សៅទៅលើនាងព្រោះ Lindsay រុំកន្សែងបង់ករដែលធ្វើពីស្បែកសត្វ។
-ក្នុងពេលដែល Kim Kardashian កំពុងចូលរួមពិធីដើម្បីផ្សព្វផ្សាយគ្រឿងក្រអូបរបស់នាងKim ត្រូវបានគេគប់ដុំម្សៅទៅលើនាងពេញ តែនាងនៅតែសប្បាយនឹងនិយាយកំប្លែងអំពីរឿងនេះទៀតហើយ ម្យ៉ាងទៀតនោះនាងមិនផ្តឹងទៅស្រ្តីជាអ្នកប្រព្រឹត្តិទេ ។
-តួរឯករឿង The Dictator លោក Sacha Baron Cohen បានស្លៀកសំលៀកបំពាក់ដូចនៅក្នុងរឿងដូចច្នោះដែរហើយថែមទាំងមានកាន់កោដ្ឋរូបលោក Kim Jong-IL ទៀតផង។ ក្នុងពេលនោះលោកបានធ្វើជាកំពប់ធាតុក្លែងក្លាយនោះទៅលើលោក Ryan Seacrest ដើម្បីជាការសប្បាយ តែលោក Ryan ពិតជាខឹងយ៉ាងខ្លាំង ។
-Lindsay Lohan ដ៏ដែលត្រូវបាននារីម្នាក់គប់បាល់ប៉េងប៉ោងដែលមានផ្ទុកម្សៅភ្លែកពណ៌មាសចំពីមុខនាងហើយក៏រត់ចូលក្នុងឡានវិញជិះចេញទៅបាត់មកទល់ពេលនេះគ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណរបស់នារីម្នាក់នោះតែ ៕

ដោយ ៖ លីលីប្រភព ៖ k14