បន្ទាប់ពីធ្វើការបដិសេធថា មិនអាចត្រឡប់មក ដឹកនាំរឿង James Bond ថ្មីវិញទេនោះ ថ្ងៃនេះលោក Sam Mandes បានប្រកាសថា លោកនឹងត្រឡប់មកដឹកនាំ រឿង James Bondថ្មី ដែលមានចំណងជើងថា Bond 24 ។

/ជាដំបូងកាលពីខែ កុម្ភះ កន្លងទៅនេះ លោក Sam Mandes បានបដិសេធថា លោកមានការរវល់ខ្លាំងណាស់ ចំពោះឆ្នាំក្រោយៗនេះ ដូចនេះហើយ លោកមិនអាចត្រឡប់មកដឹកនាំ រឿង James Bond ថ្មីឡើយ ។ តែក្រោយមក ក្រុមហ៊ុន Sony Picture បានប្រកាសថារឿង Bond 24 និងចាប់ផ្តើមថត ក្នុងពេលឆាប់ៗនេះ ដោយមានការចូលរួមដឹកនាំ ដោយអ្នកដឹកនាំល្បីជាច្រើន ដែលមានលោក Sam Mandes រួមជាមួយ Nicolas Winding Refn  ( Drive),  Ang Lee  ( Life of Pi ),  Tom Hooper  ( The King's Speech ),  David Yates  ( Harry Potter ) and  Shane Black  ( Iron Man 3 ) ជាដើម ដែលត្រូវបានគេប៉ាន់ស្នានថានឹងដាក់បញ្ចាំង នៅឆ្នាំ ២០១៦​ ៕ 

/

 

ដោយ ៖ លីលីប្រភព ៖ k14