អូស្រ្ដាលី៖ តាមការអោយដឹងរបស់ ពត៌មានដេលីមែល កាលពីចុងសប្ដាហ៍មុននេះថា មានក្មេងប្រុសម្នាក់ ដែលទើបតែអាយុ ២ឆ្នំាសោះ តែហ៊ានលលែងជាមួយពស់​ដ៏ធំ ហាក់បីដូចជាមិនមានការភ័យខ្លាចសោះ។

width=457

តាមការអោយដឹង ពីប្រភពពត៌មានខាងលើបានអោយដឹងថា ក្មេងប្រុសម្នាក់ ដែលមានវ័យទើបតែ ២ឆ្នាំ មានឈ្មោះថា Charlie Park មកពីទីក្រុង Victoria ប្រទេសអូស្រ្ដាលី។ គេតូចមែន តែហ៊ានចាប់ពស់ប្រឡែងលេងធម្មតា។ ពស់នោះទៀតសោត គឺមានទំងន់ដល់ទៅ ១០ គីឡូក្រាមឯណ្ណោះ។

តាមប្រភពខាងលើបានអោយដឹងថា​ Charlie មិនត្រឹមតែ ហ៊ានលែងជាមួយសត្វពោះទេ តែគេហ៊ានលលែង​​ ជាមួយសត្វក្រពើទៀតផង។

width=457

width=457តាមការអោយដឹង ពីក្រុមគ្រួសាររបស់ Charlie បានអោយដឹងថា Charlie គឺជាក្មេងប្រុសម្នាក់ឆ្លាតខ្លាំងណាស់ ជាពិសេសគឺ គេមិនខ្លាចសត្វគ្រប់ប្រភេទទាំងអស់។ តើគេធំឡើងនឹងក្លាយទៅជា អ្នកបង្ហាត់សត្វមែនទេ?

ដោយ៖ នារីប្រភព៖ dailymail