ថៃ ៖ កាលពីថ្ងៃសង្រ្គានកន្លងទៅនេះ តារាសម្តែងថៃ លោក Boy pakorn និងក្រុមគ្រួសារបានធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុន ។ ហើយនៅក្នុងនោះផងដែរ យើងសង្កេតឃើញថា មាននារីប្លែកមុខ ដែលមានសម្រស់ស្រស់ស្អាត ក៏ចូលរួមក្នុងដំណើរកំសាន្តជាលក្ខណៈគ្រួសារនេះផងដែរ ។ 

នៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី ២៦ ​ខែមេសា កន្លងទៅនេះ តារាសម្តែងវ័យ ៣៣ ឆ្នាំរូបនេះបានសារភាពថា ពិតជាមានមនុស្សស្រីម្នាក់ទៀតដែលចូលរួមនៅក្នុងដំណើរកំសាន្តរបស់លោកនិងក្រុមគ្រួសារពិតមែន ។ លោក Boy pakorn តបទៅសំណួររបស់អ្នកកាសែតថា នារីម្នាក់នោះមិនមែនជាសង្សាររបស់លោកនោះទេ ។ ចុះតើនាងជាអ្នកណាទៅ? 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

/

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នារីរូបស្អាតដែលកាន់ដៃប្អូនស្រីរបស់ Boy pakorn យ៉ាងស្អិតរមួននោះគឺ គឺជាគ្រូបង្រៀនភាសាអង់គ្លេសផ្ទាល់របស់ ប្អូនស្រីចិញ្ចឹមលោក Boy ។ 

ចំណែកឯមូលហេតុដែលនាងចូលរួមនៅក្នុងដំណើរកំសាន្តជាលក្ខណៈគ្រួសារនេះ ដោយសារតែម្តាយរបស់លោក Boy បានបបួលនាងទៅជាមួយឲ្យបានជាគ្នាច្រើន ទើបសប្បាយ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar