ភ្នំពេញ ៖ លោក អ៊ិត សេដ្ឋា ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN បានទទួលមរណភាពយ៉ាងឆាប់រហ័ស រហូតធ្វើឲ្យសមាជិកគ្រួសារស្ទើរតែកាត់ចិត្តមិនទាន់បាន ដោយសារលឿនហួសពីការស្មានពេក ។ 

/

នៅក្នុងនោះផងដែរ កូនប្រុសស្រី លោក  អ៊ិត សេដ្ឋា បានបង្ហើបប្រាប់អំពីក្តីប្រាថ្នាចុងក្រោយរបស់ខ្លួនទៅកាន់ឪពុុក ដោយលើកឡើងថា គឺចង់ឲ្យលោកឪពុកឈប់ផឹកស្រា​ ព្រមទាំងចំណាយពេលវេលា និងភាពកក់ក្តៅ និងចង់ឲ្យលោកផ្តល់ពេលវានៅជាមួយកូនៗឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន មុនពេលដែលលោកលាចាកលោក ប៉ុន្តែអ្វីៗហួសអស់ហើយ ។ 

/

គួរបញ្ជាក់ឲ្យដឹងថា លោក អ៊ិត សេដ្ឋា បានទទួលមរណៈភាពកាលថ្ងៃទី ០៤ នៅមន្ទីពេទ្យ មិត្តភាពកម្ពុជាសូវៀត ហៅមន្ទីពេទ្យ រុស្សី ដោយរោគាពាធ បានបន្សល់ទុកកូនស្រីប្រុសចំនួន៣នាក់ រស់នៅទាំងកំព្រាឪពុក ៕

/

ដោយ ៖ គន្ធា