ថៃ ​៖ ដើមឡើយលោក Ken phupoom និងនាង Bella ranee ត្រូវបានជ្រើសរើសជាតួឯកក្នុងរឿង Song Sanaeha ប៉ុន្តែថ្មីៗនេះបែរជាលេចលឺពាក្យចចាមអារាមថា តួប្រុសស្រីបែរជាបដិសេធមិនថតរឿងទៅវិញ ។ 

/

ចំពោះតួឯកប្រុសគឺលោក Ken phupoom ដោយសារតែមានដំណឹងថា លោកអាចនឹងចាកចេញពីកន្លែងចាស់ ទើបសម្រេចចិត្តមិនទទួលថតរឿងនេះ ។ ចំនែកឯ Bella ranee ក៏ទម្លាយមូលហេតុផ្ទាល់ខ្លួនថា ដោយសារតែខ្ញុំមមាញឹកក្នុងការថតរឿង Roy Leh Marnya តួក្នុងរឿងនេះពិតជាពិបាកសម្តែងខ្លាំងណាស់ ខ្ញុំបារម្ភថាប្រសិនបើរឿងភាគ ‘Song Sanaeha ចាប់ផ្តើមសម្តែង វាធ្វើឲ្យខ្ញុំរឹតតែពិបាក ហើយធ្វើវាមិនបានល្អ។ ចំពោះរឿងនេះខ្ញុំនិយាយជាមួយនិងអ្នកដឹកនាំរួចហើយ ពិតណាស់ពួកគាត់ក៏បានយល់ចិត្តរបស់ខ្ញុំដែរ ។

/

នាង Bella ranee បន្ថែមទៀតថា ចំពោះការផ្លាស់ប្តូរតួប្រុសមិនមែនជាហេតុផលធ្វើឲ្យនាងបដិសេធមិនថតរឿង ‘Song Sanaeha ។ ជាការពិតណាស់ ហេតុផលពិតប្រាកដគឺជាដូចជាការលើកឡើងខាងលើយ៉ាងចឹង ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar