កាលពីម្សិលមិញថ្ងៃទី ២៨ ខែ មិនាក្រុមចំរៀង S.H.E បានធ្វើសន្និសិតកាសែតនៅតៃវ៉ាន់ដើម្បីធ្វើការផ្សព្វផ្សាយពីចំរៀងថ្មីរបស់ពូកគេដែលនឹងចេញផ្សាយនៅខែ មិថុនា ខាងមុខនេះហើយ ។ គេឃើញ Selina ស្លៀករ៉ូបវែងខ្មៅវាលស្មាដែលបង្ហាញពីការជាសះស្បើយនៃរបួយរលាងភ្លើងរបស់នាងក្នុងគ្រោះថ្នាក់ចរាចរកន្លងមក តែដោយសារតែរ៉ូបនាងវែងពេកធ្វើអោយនាងដួលនៅពេលដែលនាងដើរឡើងឆាក ។ សមាជិកក្រុមនឹងអ្នកធ្វើការរៀបចំបានជួយលើកគ្រានាងឡើងឆាកវិញ ។/Selena, Ella នឹង​ Hebe និយាយថាពួកគេពិតជាមានភាពសប្បាយរីករាយណាស់ព្រោះក្រុមចំរៀងរបស់ពួកគេ មានកំនើតបានរយះពេល ១២ ឆ្នាំហើយនៅតែបន្តភាពជិតស្និតនឹងគ្នាដូចជាបងប្អូន មិត្តរួមថ្នាក់ដដែល ។ ក្នុងចំណោមសមាជិក ៣ នាក់មានតែ Hebe ប៉ុណ្ណោះមិនទាន់រៀបការនឹងគេ នាងប្រាប់ថាវាដូចជារៀងជ្រុលពេលបន្តិចទៅហើយតែនាងក៏មិនប្រញ៉ាប់រៀបការដែរ​ ៕ /

ដោយ ៖ លីលីប្រភព ៖ k14