ថ្មីៗនេះ បើតាមប្រភពព័ត៌មានបានអោយដឹងថា តារាវិទូបានប្រើកែវយឹតThe Hubble Space Telescope មើលទៅលើផ្ទៃអាកាស  និងបានឃើញនូវ  តំបន់ដ៏គួរអោយរន្ទត់មួយ ដែលវាពោរពេញទៅដោយភ្លើងឆេះសន្ធោសន្ធៅនៅលើព្រះអាទិត្យ។

width=485

គួរបញ្ជាក់ផងដែរថា  គ្រាន់តែឥទ្ធិពល នៃព្រះអាទិត្យ ដែលមានផលប៉ះពាល់មកលើផែនដីយើងសព្វថ្ងៃនេះ វាមានឥទ្ទិពលគ្រប់គ្រាន់ណាស់ទៅហើយក្នុងការធ្វើអោយ រអាក់រអួលនៅក្នុងវិស័យ ទូរគមនាគន៍ ចុះទម្រាំតែមានការផ្ទុះឡើងក្នុងតំបន់ដ៏ធំមួយ ដែលគេបានប្រទះឃើញ នៅលើព្រះអាទិត្យ មានឈ្មោះថា AR 1520 គឺជាដុំភ្លើងឆេះ ដែលគេអាចសន្មត់បានថា វាមានទំហំធំជាងគេសម្រាប់ឆ្នាំនេះ នឹងអាចបំផ្លាញផែនដីនាសប្តាហ៍ក្រោយ។

លើសពីនេះទៅទៀត  បើយោងតាមសម្តី  របស់តារាវិទូម្នាក់ ដែលមានឈ្មោះថា  Alian  Lecav-elier des Etangs រួមទាំងសមាជិកក្រុមរបស់គាត់ផ្សេងទៀត  បានអោយដឹងថា  ពួកគាត់បានប្រើ Hubble មួយនោះក្នុងការតាមដានត្រួតពិនិត្យមើលទៅលើបរិយាកាសភពផែនដី បន្ទាប់ពីបានប្រទះឃើញការផ្ទុះឆេះសន្ធោសន្ធៅក្នុងចំណែកនៃព្រះអាទិត្យ ដែលការតាមដានត្រួតពិនិត្យនេះត្រូវបានធ្វើឡើងចាប់តាំងពីដើមឆ្នាំ 2010 មកម្ល៉េះ ។

width=492

មិនត្រឹមតែប៉ុណ្ណោះ តាវិទូមួយក្រុមនេះក៏បានបញ្ជាក់ថា ទោះបីជាវាមានទំហំ ក៏ដូចជាត្រជាក់ជាងព្រះអាទិត្យក៏ពិតមែន តែនៅក្នុងករណីលើកលែងណាមួយវាអាចធ្វើអោយ បរិយាកាសភពផែនដីអាចមានសីតុណ្ហភាពកើនឡើងដល់ទៅ 1000 Degrees Celsius មិនត្រឹមតែប៉ុណ្ណោះ បរិយាកាសរបស់ភពផែនដី  ដែលស្ថិតនៅស្រទាប់ខាងលើ វាប្រឈមមុខនិងការខូចខាតខ្ពស់  ដោយសារតែកាំរស្មីអ៊ុលត្រាវីយូឡេ ខ្ពស់ហួសហេតុពេក  ។  លោក  Lecavelier ក៏បានបន្ថែមថា  ៖​  ពួកយើងមិនទាន់ហ៊ានអះអាងនៅឡើយទេ   ថាតើ បរិយាកាសរបស់ភពផែនដី នឹងមានសភាពហួតហែងជាងនេះ ឬយ៉ាងណា តែពួកយើងក៏កំពុងតែធ្វើការតាមដានទៅលើករណីមួយនេះ។

ថ្វីបើ បរិយាកាសភពផែនដីនាពេលថ្មីនេះ ត្រូវបានគំរាមគំហែងដោយសារកម្តៅហួតហែងក៏ដោយ បើតាមរបាយការណ៍បានបញ្ជាក់ថា អត្រាកម្តៅដែលគំរាមកំហែងនោះមិនទាន់ឈានដល់ដំណាក់កាលមួយដែលអាចប្រកាសថាជាហានិភ័យនៅឡើយទេ៕

ដោយ ៖ រិទ្ធីប្រភព ៖ dailymail