មនុស្សគ្រប់គ្នាសុទ្ធតែបានស្គាល់រួចមកហើយនូវប្រភេទរថយន្តម៉ាកល្បី និង ទំនើប Audi  ដែលមានអ្នកប្រើប្រាស់យ៉ាងច្រើន  នៅលើពិភពលោក។ ជាពិសេស  ប្រភេទរថយន្តម៉ាក Audi នេះ  កំពុងតែឈ្មោះល្បីល្បាញបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។

ថ្មីៗ នេះ ក្រុមហ៊ុនផលិតរថយន្ត Audi ក៏បានផលិតរថយន្ត ម៉ូដែលថ្មី មួយស៊េរីទៀតដែលមានឈ្មោះថា Audi R8 V10 Plus ជាប្រភេទរថយន្ត បែប Sport ដ៏ទំនើប  ដែលមានរូបរាង  ដ៏ស្រស់សង្ហា សាកសមបំផុតសំរាប់អ្នកចូលចិត្តលេងរថយន្ត Sport។​

រថយន្ត ​Audi R8 V10 Plus ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ទាក់ទាញ  ត្រូវបន្ថែមសមត្ថភាពជាច្រើនជាងស៊េរីមុនៗ ដែលបានបំពាក់ជាមួយនឹងកំលាំងម៉ាស៊ីន១០ មាន ៧លេខ អាចបើកបរបានល្បឿន១៩៨ម៉ាយ/ម និង មានតំលៃ ១៧,៣២០០អឺរ៉ូ៕

សូមទស្សនា វីដេអូ ខាងក្រោម

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed