មានគំនិតជាច្រើនបាននិយាយថា បុរសៗគឺចូលចិត្តតែមនុស្សស្រីដែលមានរាងស្វ៊ែល តូចស្រលូនប៉ុណ្ណោះ។ ជាក់ស្តែង មនុស្សមួយចំនួនបានផ្លាស់ប្តូរនូវគំនិតនេះ ក្រោយពីបានឃើញបណ្តារូបភាពដ៏ទាក់ទាញរបស់ស្រីកូរ៉េម្នាក់ដែលមានឈ្មោះថា Yeon Woo Jhi។ Yeon Woo Jhi ពិតជាមានភាពទាក់ទាញដោយសារនាងមានមុខមាត់ស្រស់ស្អាត ហើយថែមទាំងមានសាច់ដុំដ៏រឹងមាំថែមទៀតផង។
/
/
នាងចាប់ផ្តើមត្រូវបានគេស្គាល់ នៅពេលដែលនាងបានចូលរួមបណ្តាកម្មវិធីប្រកួតសំរាប់អត្តពលិកនារី។ នៅឆ្នាំ 2010 នាងទទួលបានពានរង្វាន់ក្នុងការប្រកួត YMCA contest នៅកូរ៉េខាងត្បូង។ ក្នុងនោះ Yeon Woo Jhi ក៏បានចូលរួមពិធីជាច្រើនទៀតដូចជា ការថតរូប Fashion ថតវីដេអូបង្រៀនពីការហាត់ប្រាណ និងអភិវឌ្ឍសាច់ដុំ ជាដើម។
/
រូបថតរបស់ Yeon Woo Jhi មុន និងក្រោយហាត់សាច់ដុំ
ជាមួយនឹងមុខមាត់គួរឲ្យស្រលាញ់ និងកែវភ្នែកពេញដោយមន្តស្នេហ៍ Yeon Woo Jhi បានទាក់ទាញការចាប់អារម្មណ៍ពីបុរសៗជាច្រើន។ ប៉ុន្តែប្រហែលជាអ្នកទាំងនោះត្រូវអស់សង្ឃឹមហើយ ព្រោះស្រីស្អាតម្នាក់នេះបានរៀបការរួចទៅហើយ។ រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ ប្តីរបស់ Yeon ក៏ជាអ្នកហាត់សាច់ដុំ ដែលមានសាច់ដុំធំៗមិនចាញ់នាងឡើយ៕
/
/
 
ដោយ៖ សិលាប្រភព៖ k14