កាលពីពេលថ្មីៗនេះ បងស្រី Liao នៅ Xiangyang, ប្រទេសចិន បានធ្វើការវះកាត់ យកព្រូនមួយចេញពីក្នុងភ្នែក។ ដោយសារទើបតែធ្វើការវះកាត់បានមួយសប្តាហ៍ ដូច្នេះភ្នែករបស់គាត់នៅក្រហមនិងហើម។
បងស្រី Liao បានឲ្យដឹងថា មានជំងឺឡើងបាយ ប៉ុន្តែភ្នែកនៅអាចមើលឃើញ។ ចាប់ពីថ្ងៃទី ១៣ខែធ្នូ ឆ្នាំមុន ភ្នែករបស់បងស្រី ចាប់ផ្តើមឡើងព្រិល មិនអាចសំគាល់ដឹងពណ៌វត្ថុផ្សេងៗបានឡើយហើយមើលលែងឃើញតែម្តង។ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ ShiAiPu ក្រោយពីធ្វើការពិនិត្យជំងឺឲ្យបងស្រី Liao ឃើញថាត្របកភ្នែកគាត់ឡើងលឹប ជាមួយនឹងការឡើងបាយ។

នៅក្នុងការវះកាត់ត្របកភ្នែក ក្រុមគ្រូពេទ្យបានឃើញមានសត្វល្អិតមួយពណ៌ស ថ្លា។ ក្រោយពីមើលតាមមីក្រូទស្សន៍ ពួកគេក៏កំនត់បានថា វាជាសត្វព្រូន ដែលជាប្រភេទសត្វរស់នៅក្នុងខ្លួនសត្វជ្រូក។
ក្រុមគ្រូពេទ្យបានដាស់តឿនថា កាលដែលមានមេរោគ សត្វល្អិតនៅក្នុងភ្នែក គឺវាពាក់ព័ន្ធនឹងទម្លាប់ និងបរិស្ថាននៃការរស់នៅប្រចាំថ្ងៃ។ ជាមួយនឹងប្រភពទឹកដែលមិនត្រូវតាមស្តង់ដារអនាម័យ ប្រជាពលរដ្ឋគួរតែប្រើប្រាស់ទឹកដែលដាំពុះ ដើម្បីលុបមុខ ព្រោះវាអាចសម្លាប់មេរោគបាន។ ហើយសំរាប់សាច់បរិភោគវិញ ត្រូវបរិភោគសាច់ដែលបានចំអិនឆ្អិនល្អ៕
ដោយ៖ សិលាប្រភព៖ K14