បុរសជាឪពុកម្នាក់រស់នៅទីក្រុង Riyadh ឯអារ៉ាប់ប៊ីសាអ៊ូឌីត បានជួបស្ថានភាពមួយស្ទើរសើចបន្តិច ស្ទើរយំបន្តិច ពេលទៅដណ្តឹងប្រពន្ធឲ្យកូនប្រុសរបស់ខ្លួន។ ឪពុករបស់ខាងស្រីបានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយ ពេលគាត់បាននិយាយថា គាត់មិនយល់ព្រមជាមួយកូនប្រុសរបស់ខាងប្រុសឡើយ ដោយហេតុផលមិនសក្តិសម ជាមួយកូនស្រីរបស់គាត់, ទន្ទឹមនឹងនោះឪពុកខាងស្រីបានស្នើសុំឪពុករបស់ខាងប្រុសធ្វើជាប្តីកូនស្រីរបស់គាត់វិញ ព្រោះធ្លាប់ល្បីថាបុរសជាឪពុកកូនប្រុសនេះ ជាមនុស្សមានអត្តចរិក និងសីលធម៌ល្អ។
រឿងដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺក្រោយពេលឪពុកខាងស្រីស្នើសុំដូច្នេះ បុរសជាឪពុកខាងប្រុសក៏យល់ព្រមភ្លាម។ រឿងនេះបានធ្វើឲ្យកូនប្រុសនោះស្ពឹកមុខ ហើយចាកចេញពីផ្ទះខាងស្រី ដោយទុកឲ្យឪពុករបស់ខ្លួនបន្តនិយាយរឿងរៀបការនេះទៀតចុះ៕
ដោយ៖ សិលាប្រភព៖ k14