ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងថៃជើងចាស់ នាង Lydia Sarunrat បានទម្លាយថា ខ្លួនកំពុងតែពរពោះកូនទីពីរអស់រយៈពេលជាច្រើនខែមកហើយ ។ 

យោងតាមការបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមផ្លូវការរបស់តារាស្រីរូបនេះនាងបានផុសរូបថតក្រុមគ្រួសារ ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងថា ខ្ញុំរក្សាអាថ៌កំបាំងជាច្រើនខែមកហើយ។ Dylan នឹងក្លាយជាបងប្រុសគេក្នុងពេលឆាប់ៗនេះ។ Dylan សប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលបានក្លាយជាបងប្រុសគេ ។

/

ក្រោយពីបានឃើញការបង្ហោះនេះ ក៏មានតារាសម្តែងផ្សេងៗ និងអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរផងដែរ ។ គួរបញ្ជាក់ឲ្យដឹងថា កូនក្នុងផ្ទៃរបស់ នាង Lydia Sarunrat គឺជាកូនប្រុសដូចនឹងកូនច្បងដែរ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook