ព័ត៌មានកំសាន្ត ៖ តារាចម្រៀង ពេជ្រ សោភា ដែលកាលពីពេលថ្មីៗនេះ អ្នកនាងត្រូវបានគេដឹងថា ចាកចេញទៅព្យាបាលជំងឺនៅប្រទេសបារាំង កាលពីពេលថ្មីៗនេះ ។ 

កាលពីដើមឡើយ អ្នកនាងធ្លាប់បានទៅព្យាបាលនៅឯប្រទេសថៃ ដោយសារមិនបានសះស្បើយទាំងស្រុងបានធ្វើឲ្យ តារាចម្រៀង ពេជ្រ សោភា ធ្វើការសម្រេចចិត្តទៅព្យាបាលជំងឺនៅឯប្រទេសបារាំងវិញ​ ។​

គួរកត់សម្គាល់ឃើញថា តារាចម្រៀង ពេជ្រ សោភា កាលពីពេលថ្មីៗនេះទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រ​ រហូតដល់ទៅរាប់លាននាក់ឯណោះ ។ 

ហើយកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហោះសារថ្លែងអំណរគុណទៅដល់ក្រុមអ្នកគាំទ្រជាច្រើន ដែលតែងតែជូនពរ ក្តីបារម្ភ និងការគាំទ្រនាងពេលកន្លងមក ជាពិសេសអ្នកដែលនាងបានចុច Like Page Facebook របស់នាងអ្នកនាងថែមទៀតផង ។ 

អ្នកនាង ពេជ្រ សោភា បានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រដោយនិយាយថា អារុណសួស្តី ចាស! 💜💜💜💜សូមអរគុណសំរាប់ 1.000.000 Likes👍👍👍ពីបងប្អូនសូមអរគុណសំរាប់កំលាំងចិត្ត និងការគាំទ្រស្នាដៃបទភ្លេងថ្មី!

/

/

/

/

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ FB