នៅក្នុងខែនេះ ទឹកជំនន់ពាស់ពេញប្រទេសកូរ៉េខាងជើង បានសម្លាប់មនុស្សយ៉ាងតិច ៨៨នាក់និងធ្វើអោយមនុស្សរាប់ម៉ឺននាក់ធ្លាក់ក្នុងស្ថានភាពគ្មានផ្ទះសម្បែង។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានចេញផ្សាយថា ទឹកជំនន់ដែលអូសបន្លាយមួយសប្ដាហ៍ ដោយសារព្យុះ និងភ្លៀងធ្លាក់ខ្លាំង បានបណ្ដាលអោយមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងមនុស្ស និងទ្រព្យសម្បតិ្ដ។ រហូតមកទល់នឹងពេលនេះ ចំនួនមនុស្សស្លាប់បានកើតឡើងដល់ ៨៨នាក់។
គួររំឭកថា គ្រោះទឹកជំនន់ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ១៨ កាក្កដា ក៏បានធ្វើអោយមនុស្ស១៣៤នាក់រងរបួស និង ៦៣នាក់ បាត់បង់ផ្ទះសម្បែង។ ខេត្ត Pyongan ខាងត្បូង គឺជាកន្លែងដែលត្រូវរងគ្រោះធ្ងន់ធ្ងរបំផុត នៅក្នុងគ្រោះទឹកជំនន់នេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE