ព័ត៌មានកំសាន្ត ៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រេចទិញផ្ទះមួយខ្នងដែលខ្ចីពីលោក ពង់ ខៀវសែ នោះជូនជាកម្មសិទ្ធិដល់ តារាចម្រៀង រិន សាវ៉េត តែម្តង ធ្វើអោយមហាជនជាច្រើន រំភើបចិត្តយ៉ាងខ្លាំង ។

/

ក្នុងនោះផងដែរ លោក ឃ្លាំង ហួត បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុលថា ៖ ដំណឹងទាន់ហេតុការណ៍! សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះដែលខ្ញុំបានខ្ចីឱ្យ រិន សាវេត រស់នៅជូនជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់រិនសាវេតតែម្ដង ។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះចិត្តមេត្តាធម៌របស់សម្ដេចទាំងទ្វេ សូមវត្ថុស័ក្កសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាសម្ដេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារជួបតែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ FB