កាលពីពេលថ្មីៗនេះប៉ុស្ត៍ទូរទ្សសន៍ Anhui បានចេញផ្សាយពត៌មានមួយដែលនារីម្នាក់ត្រូវបានគ្រូបង្រៀនបើកឡានរបស់ខ្លួនព្យាយាមក្នុងការចាប់រំលោភ។
នារីអាយុ ២៣ ឆ្នាំម្នាក់ឈ្មោះ Xiao Qing ជាអ្នករស់នៅទីក្រុង Hefei ខែត្រ Anhui ប្រទេសចិន បានប្រាប់ប៉ូលីសអោយដឹងថា នាងនិងមិត្តភ័ក្របានរៀបចំការជប់លៀងអាហារពេលល្ងាចមួយដល់គ្រូបង្រៀនបើករថយន្តក្រោយពេលដែលពួកគេបានជាប់ការធ្វើតែស្ត។ក្នុងការជប់លៀងនោះមានការសេពសុរាផងដែរ ហើយនាងក៏ទុកចិត្តដល់មិត្តភ័ក្រដែលរៀនជាមួយគ្នាថានឹងជូននាងទៅផ្ទះតែចៃដន្យអីដោយសារតែនាងស្រវឹងធ្លាក់ភ្នែកខ្លាំងពេកទៅ គាប់ជួនជាគ្រូកំហូចត្រូវស្រាចង់ផងនោះ ក៏បានសុំជូននាងទៅផ្ទះដោយខ្លួនឯង។ Xiao Qing កំពុងតែស្រវឹងរកទប់ខ្លួនមិនជាប់នោះក៏ត្រូវបានលោកគ្រូសុំនាំទៅមើលកុនជាមុនសិន មុនពេលដែលគេទៅផ្ទះ ដោយនាងមិនអាចប្រកែកបានគេក៏ព្រមទៅជាមួយនឹងលោកគ្រួបង្រៀនបើកបររូបនោះ។ ក្រោយមកនាងដូចជាមិនអាចទប់ខ្លួនបានជាមួយនឹងភាពស្រវឹងនេះទេ នាងដឹងខ្លួនថាគេនាំនាងទៅកានបន្ទប់ផ្ទះសំណាក់ប៉ុន្តែនាងហាកដូចជាមិនអាចតដៃបានឡើយ រហូតដល់នាងដឹងខ្លួនច្បាស់ថាគ្រូកំហូចម្នាក់នេះគឺជាសុភាពបុរសក្លែងក្លាយចង់ចាប់រំលោភនាងនោះ។ នាងបានព្យាយាមស្រែកអោយគេជួយ ជាសំណាងមួយដែលនាងត្រូវបានគេជួយហើយ គ្រូកំហូចម្នាក់នោះត្រូវបានប៉ូលីសចាប់ញ៉ាត់មន្ទីរឃុំឃាំងរង់ចាំបណ្ដឹងតុលាការ៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz