ក្រោយពីសំរាលកូន ស្រ្តីម្នាក់រស់នៅ Deyang ប្រទេសចិន តែងតែឈឺក្នុងពោះជាញឹកញាប់ និងហើមពោះដោយគ្មានមូលហេតុ។ ក្រោយពីការពិនិត្យ និងឆ្លុះមើលពីរដងមក ឃើញថានៅក្នុងពោះរបស់គាត់មានវត្ថុចម្លែកមួយ។ ក្រោយពីធ្វើការវះកាត់ វត្ថុចម្លែកនោះ គឺជាក្រណាត់ដ៏ធំមួយ ទំនងត្រូវបានប្រើសំរាប់ឃាត់ឈាមក្នុងពេលវះកាត់សំរាលកូន។

ប្តីរបស់ស្រ្តីម្នាក់នោះបាននិយាយថា តាំងពីដើមរហូតដល់ឥឡូវ ប្រពន្ធរបស់គាត់មិនបានធ្វើការវះកាត់អ្វីទាំងអស់នៅពោះ ទើបតែវះកាត់ពោះលើកដំបូង ពេលសំរាលកូនប្រហែលជាមួយខែនេះឯង។ អ្នកតំណាងមន្ទីរពេទ្យ កន្លែងដែលស្ត្រីរងគ្រោះសំរាលកូន បានស្រាយបញ្ជាក់ថា វាគ្មានក្រុមគ្រូពេទ្យមានចេតនាញាត់ក្រណាត់ចូលពោះអ្នកជំងឺឡើយ។ ប្រហែលមកពីការសំអាតពោះឲ្យអ្នកជំងឺពេលវះកាត់ ហើយគិលានុបដ្ឋាយិកាធ្វេសប្រហែសធ្វើឲ្យភ្លេចក្រណាត់នោះក្នុងពោះ។

width=541

ក្រណាត់ប្រើសំរាប់ឃាត់ឈាមដែលភ្លេចនៅក្នុងពោះ

ថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននិយាយប្រាប់ដល់ប្តីប្រពន្ធជនរងគ្រោះថានឹងចេញថ្លៃចំណាយទាំងអស់សំរាប់ការវះកាត់ និងចំណាយផ្សេងៗទៀតដែលពាក់ព័ន្ធ។ ក្រុមអ្នកវះកាត់ដែលបានធ្វើឲ្យកើតមានរឿងខាងលើ ត្រូវបានស៊ើបអង្កេត សួរនាំឡើងវិញយ៉ាងហ្មត់ចត់ គ្រូពេទ្យដែលទទួលភារកិច្ចរឿងនេះក៏ជាមនុស្សម្នាក់ដែលពាក់ព័ន្ធ ហើយត្រូវព្យួរការងាររយះពេលមួយឆ្នាំ៕

ដោយ៖ សិលាប្រភព៖ k14