ថៃ ៖ កាលពីថ្ងៃទី ១០ ខែឧសភា កន្លងទៅនេះរឿង បងប្រុសកំពូលកូរ បានធ្វើការចាក់បញ្ចាំងនៅក្នុងរោងកុន នៅឯប្រទេសថៃជាផ្លូវការហើយ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

ខ្សែភាពយន្តខ្នាតធំមួយនេះ ដែលសម្តែងដោយនាង Yaya Urassaya លោក Nickhun និងលោក Sunny Suwanmethano ។ នៅក្នុងនោះផងដែរ តារាសម្តែងថៃនាង Yaya ក៏មិនភ្លេចក្នុងការអញ្ជើញក្រុមគ្រួសារ Nadech ទៅទស្សនារឿង បងប្រុសកំពូលកូរ ប៉ុន្តែបែរជាត្រូវមហាជនសង្កេតឃើញថា មានតែវត្តមានអ្នកម្តាយមីង ប្អូនប្រុសស្រី តែសមីខ្លួនលោក Nadech បែរជាមិនបានបង្ហាញមុខ ក្នុងថ្ងៃសម្ពោធចាក់បញ្ចាំងជាផ្លូវការរបស់ Yaya ទៅវិញ ៕

/

/

ក្រុមគ្រួសារ Nadech ទៅទស្សនារឿង បងប្រុសកំពូលកូរ

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook