នេះជារឿងដ៏សែនខ្មាស់អៀនមួយសម្រាប់រដ្ឋាភិបាលចិន នៅពេលដែលរូបថតដែលដាក់ក្នុងពត៌មានរបស់គេហទំព័ររបស់រដ្ឋគឺជារូបភាពក្លែងក្លាយ។ បើលោកអ្នកសង្កេតមើលរូបភាពខាងលើនេះគឺលោកអ្នកអាចស្មានបានហើយថាវាគឺជារូបភាពដែលកាត់តសុទ្ធសាធហើយបើនិយាយទីគឺសឹងតែថារូបភាពនេះកាត់បានអន់ជាងក្មេងដែលកំពុងតែរៀនប្រើប្រាស់កម្មវិធីរចនារូបភាពទៅទៀត។ រូបភាពនេះត្រូវបានគេបង្ហោះជារូបភាពពត៌មានអំពីការចុះត្រួតពិនិត្យសួនច្បារមួយដែលទើបនឹងសាងសង់ហើយនៅតំបន់ Yuhang ក្រុង Hangzhou កាលពីថ្ងៃទី ៨ ហើយវាត្រូវបានគេគ្រប់គ្នាយល់ថាជារូបភាពកាត់តនឹងបានចែកចាយតៗគ្នាទៅតាម Forum និងបណ្ដាញសង្គមជាច្រើន ហើយទទួលការរិះគន់ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
ដោយ៖ វឌ្ឍនាប្រភពពី៖ Chinabuzz