ខណៈដែលមិត្តភ័ក្ដិដែលមានអាយុដំណាលគ្នា ទើបតែចាប់ផ្ដើមរៀនថ្នាក់ទី ៧ តែ Jeremy Shuler បែរជាត្រូវបានទទួលស្វាគមន៍ឱ្យចូលសិក្សានៅសកលវិទ្យាល័យល្បីឈ្មោះមួយនៅអាមេរិក។

/

Jeremy Shuler ក្លាយជានិស្សិត​ក្នុងវ័យ​ ១២ឆ្នាំ

កុមារាអាយុ ១២ឆ្នាំនេះ បានចាប់ផ្ដើមរៀនគណិតវិទ្យាចាប់តាំងពីអាយុ ៧ឆ្នាំ។ ក្រោយរយៈពេលសិក្សាបាន ៥ឆ្នាំ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន Jeremy Shuler ក៏ត្រូវបានសកលវិទ្យាល័យ Cornell University (New York) នៃប្រព័ន្ធសាលារៀនលំដាប់កំពូលរបស់អាមេរិក Ivy League ទទួលយកធ្វើជានិស្សិត ហើយកុមារារូបនេះក៏ក្លាយជានិស្សិតវ័យក្មេងបំផុតក្នុងពិភពលោកនាបច្ចុប្បន្ន។ ជាមួយនឹងរយៈពេលពីរឆ្នាំ បើសិនជាជោគជ័យ Jeremy Shuler ក៏នឹងបានបញ្ចប់ការសិក្សាដូចទៅនឹងមិត្តរួមថ្នាក់ដទៃ។

Jeremy Shuler មានស្រុកកំណើតនៅរដ្ឋ Texas។ ម្ដាយរបស់កុមារនេះគឺអ្នកស្រី Harrey គាត់គឺជាសាស្ដ្រាចារ្យមួយរូបនៅសកលវិទ្យាល័យ Texas Tech ហើយគាត់ក៏ជាអ្នកបង្រានកូនរបស់ខ្លួននៅក្នុងផ្ទះ។ ពេលមានអាយុ ១០ឆ្នាំ Shuler រៀនចប់កម្មវិធីសិក្សាសម្រាប់មហាវិទ្យាល័យ និងបានឆ្លងកាត់ដោយជោគជ័យនូវការប្រឡងចំនួន៧សម័យកាល អំពីគណិត និងមុខវិជ្ជាដែលទាក់ទឹននឹងវិទ្យាសាស្ដ្រ។

Shuler បានចុះឈ្មោះចូលរៀនក្នុងកម្មវិធីមួយរបស់សាលា Texas Tech ហើយក៏បានបញ្ចប់ការសិក្សាកាលពីឆ្នាំទៅ។

/

ជាមួយនឹងលទ្ធផលល្អក្នុងការសិក្សា Shuler ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ដូច្នេះ នៅពេលកុមាររូបនេះ ដាក់ពាក្យសុំចូលសិក្សាផ្នែកវិស្វករនៅសាលា Cornell ភ្លាមនោះ សាលានេះក៏បើកទ្វារទទួល Shuler ដោយក្ដីរីករាយ៕

ប្រែសម្រួល ៖ តារាប្រភព ៖ cnbc