រាល់ឆ្នាំការស្វែងរកការងាររបស់ក្រុមនិស្សិតនៅជប៉ុន កាន់តែពិបាកឡើងៗ ដូច្នេះ ក្រុមអតីតនិស្សិតភាគច្រើន បានសម្រេចធ្វើការក្រៅម៉ោង នៅពេលកំពុងស្វែងរកការងាររបស់ខ្លួន។ ប៉ុន្ដេជួនកាលការងារក្រៅម៉ោងនេះ ក៏ធ្វើឱ្យពួកគេមានការមិនមានទំនុកចិត្ត ដោយសារតែតម្រូវការប្លែកៗ។ សូមស្វែងយល់តម្រូវការនៃការងារប្លែកៗមួយចំនួននៅជប៉ុន ៖
 
ជ្រើសរើស តួប្រុសដើម្បីថតរឿងសិច 
width=347
ក្រុមហ៊ុនផលិតខ្សែភាពយន្ដសិច Deep's កំពុងជ្រើសរើសតួអង្គមួយចំនួនសម្រាប់ការថតរឿងសិចរបស់ពួកគេ។ លក្ខខណ្ឌនៃការជ្រើសរើស ៖ លក្ខខណ្ឌ ៖ បុរសត្រូវមានមុខក្មេង មានកំពស់ ក្រោម ១,៦ម៉ែត្រ ប៉ុន្ដែត្រូវបានរូបរាងមាំមួន។ ខ្សែភាពយន្ដសិច នឹងត្រូវចាប់ផ្ដើមថតនៅថ្ងៃទី ១៨ ឬ ២៥ មការា ឆ្នាំ ២០១៣។ អ្នកសំដែងប្រុសនឹងបានទទួលប្រាក់ក្នុងថ្ងៃចូលរួមថតនោះតែម្ដង។
ជ្រើសរើសអ្នក ដើរមើលបាឡុងហោះ
/
នៅលើទំព័រការងារ Hello Work របស់រាជរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុនមួយដែលមានឈ្មោះថា Balloon Workshop Corporation កំពុងត្រូវការបុគ្គលិកផ្នែកខាងលើនេះ។ ការងារដែលត្រូវធ្វើគឺបុគ្គលិកត្រូវតែធានាឱ្យបានថា បាឡុងដែលខ្លួនកំពុងមើលនោះ កំពុងហោះខ្ពស់ និងស្ថិតក្នុងស្ថានភាពដំណើរការល្អ។ ប្រាក់ខែនឹងត្រូវបានផ្ដល់ជូនជារៀងរាល់ថ្ងៃ គឺប្រមាណជា ៥,៣០០ yen (50 ដុល្លារ) ដល់ ៧,៣០០ yen (៨៥ដុល្លារ)
ត្រូវការអ្នកក្លែងជាភ្ញៀវ ក្នុងពិធីរៀបការ
width=358
Dairi ជាក្រុមហ៊ុនមួយបម្រើសេវាកម្មអាពាហ៍ពិពាហ៍ កំពុងស្វែងរកបុគ្គលិកជាច្រើននាក់ ដែលពួកគេត្រូវតែមានសមត្ថភាពក្នុងការក្លែងជាភ្ញៀវនៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍ ដើម្បីធ្វើឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងមើលទៅដូចជាមានភ្ញៀវច្រើន។ បុគ្គលិក ពិសេស ទាំងនេះ នឹងមិនត្រឹមតែបានញ៉ាំឆ្ងាញ់មាត់ប៉ុណ្ណោះទេ​ តែថែមទាំងនឹងបានទទួលអំណោយពីកូនកម្លោះ ក្រមុំទៀតផង។ ប៉ុន្ដែលក្ខខណ្ឌ គឺ អ្នកដាក់ពាក្យត្រូវតែមានចំណេះដឹង និងការយល់ដឹងច្រើនពីសង្គម។ អ្នកដែលមានសំណាងធ្វើការងារនេះ នឹងទទួលបានប្រាក់ ពី ១,០០០ yen ទៅ ១,៥០០០ yen (១១៥ ទៅ ១៧៥ដុល្លារ) សម្រាប់ការ​ចូលរួមជាភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍មួយលើកៗ។
ដោយ ៖ សីហាប្រភព ៖ k14