ភាពយន្ត ៖ The Good Dinosaur រឺ Arlo ដាយណូស័រចិត្តល្អ ដក់ស្រង់ចេញពីដំណើរផ្សងព្រេង នៅក្នុង ពិភពដែលពោរពេញដោយសត្វដាយណូស័រ របស់សត្វដាយណូស័រប្រភេទ Apatosaurus មួយក្បាល ឈ្មោះ Arlo ដែលបានបង្កើតចំណងមិត្តភាពជាមួយនឹងដើមកំណើត  មនុស្ស  ដំបូងគេបំផុតឈោ្មះថា Spot។ នៅ ក្នុង ដំណើរផ្សងព្រេងនេះ Arlo បានស្វែងរកឃើញនូវវិធីដែលធ្វើឲ្យគេលែង មានភាពភ័យ ខ្លាច និងរកឃើញនូវសមត្ថភាពពិតរបស់គេ។

/

The Good Dinosaur គឺជាភាពយន្តគំនូរជីវចលថ្មីរបស់ Disney សហការជាមួយនឹង Pixar ដែលធ្លាប់ ទទួលបានការកោដសរសើរបន្ទាប់ពីភាពយន្តគំនូរជីវចលចំនងជើង   Inside  Out ដែលទើបតែ ចេញ កាលពីកន្លងទៅនេះ។ The Good Dinosaur គឺ  ជា ស្នាដៃ  និពន្ធ និងដឹកនាំដោយលោក Peter Sohn ដែលចូលរួមបញ្ចូលសម្លេងដោយ Raymond Ochoa ជាតួ Arlo និង Jack Bright ជាតួ Spot និង  តារា ជាច្រើនទៀត។

/

ទស្សនា Trailer នៅទីនេះ

ចង់ដឹងថា Arlo ជាដាយណូស័រចិត្តល្អខ្លាំងប៉ុណ្ណា កុំភ្លេច   មក ទស្សនា The Good Dinosaur នៅគ្រប់ រោងភាពយន្ត ហើយដើម្បីទទួលបានពត៌មានលម្អិត ពីភាពយន្តនេះ និងពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន    តាមប្រព័ន្ធ  បណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia   ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជា  សំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

ប្រភព ៖ Westec Media Limited