ព័ត៌មានកំសាន្ត ៖ តួស្រីដែលសម្តែងក្នុងបទ ទេព អប្សរ របស់លោក ហេង ពិទូ ដែលជាតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា និងជាតារាដែលតែងបទចម្រៀងថ្មីៗ ដែលជាបទមិនចម្លងពីបរទេសថែមទៀតផង ។ 

កាលពីពេលថ្មីៗនេះ តួស្រីក្នុងបទ ទេព អប្សរ បានបង្ហោះ status មួយនៅលើបណ្តាញសង្គមហ៊្វេសប៊ុក ដែលមានឈ្មោះថា Pin Tepi បានឲ្យដឹងថា តារាស្រីរូបនេះបានលើកឡើងថា  ចង់post statusមួយនិយាយពីអារម្មណ៏ពិតចេញមកអោយអស់ តែវាមិនអាច...  ដោយយោងតាមការបង្ហោះនេះបានឲ្យដឹងថា តារាស្រីរូបនេះហាក់បីដូចជាមានរឿងអ្វីនៅក្នុងចិត្តដោយមិនអាចបង្ហាញឲ្យមហាជនបានឲ្យដឹង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះមានឈ្មោះល្បីកាន់តែខ្លាំងៗឡើង ក្រោយថត MV បទ ទេព អប្សរ របស់លោក ហេង ពិទូ ហើយក៏ផ្ទុះការគាំទ្រកាន់តែខ្លាំងៗឡើង ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ៕

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ FB