ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ពីវត្តមានកីឡាករដ៏ល្បីឈ្មោះ លោក កែវ រំចង់ ។ ពេលនេះរូបលោកមានទុក្ខជាទម្ងន់ ដោយសារតែលោកយាយ ជាទីស្រលាញ់របស់លោក បានធ្លាក់ខ្លួនឈឺ ហើយត្រូវការជំនួយជាបន្ទាន់។

/

យោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន​ ម៉េងហ៊ាង បានរៀបរាប់យ៉ាងដូច្នេះថា៖ កុំមានបញ្ហាអ្វីណាលោកយាយ ចៅនឹងជួយដល់លោកយាយ។  យាយរបស់បងប្រុស កែវ រំចង់ មានជំងឺទឹកនោមផ្អែមយ៉ាងធ្ងន់ធ្ងរប្រចាំកាយ។ ឥឡូវនេះកំពុងត្រៀមវះកាត់សង្គ្រោះបន្ទាន់។ ពោះវៀនធំបានស្ទះខ្វះជាតិស្ករ ស្លេកស្លាំង រាគក្អួត។ ឥឡូវកំពុងសម្រាកនៅមន្ទីពេទ្យ emergency ក្រុងបាត់ដំបង។ លោកយាយខ្វះខាតណាស់

ខ្ញុំបាទសូមឧបត្ថមថវិកាផ្ទាល់ខ្លួន ចំនួន ២០០,០០០ រៀល ជូនដល់លោកយាយ សម្រាប់ផ្គត់ផ្គង់ ការចំណាយវះកាត់”។

សូមបងប្អូនជួយឧបត្ថមបន្តផង  ព័ត៌មានលម្អិតអាចទំនាក់ទំនងបងប្រុស Keo Rumchong បានតាមរយៈលេខទូរសព្ទ័  098 972 397លោកយាយជាយាយ របស់បងប្រុស កែវ រំចង់

/

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់កីឡាករ កែវ រំចង់ ក៏បានបង្ហោះសារផងដែរថា៖ សូមបងប្អូនជួយយាយខ្ញុំផង ម្នាក់បន្តិចក្តី ច្រើនក្តី  I need to help my grandma 098972397

/

/

/

/

 

/

 

អត្ថបទ៖ ចំរើន