(កូរ៉េ)៖ តារាចម្រៀងកូរ៉េ លោក Jungkook បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបង្ហាញមុខ នៅក្នុងកម្មវិធីមួយ តាមកញ្ចក់ទូរទស្សន៍ ដោយមិនមានការតុបតែងមុខ ដែលមើល ទៅស្រស់សង្ហា តាមបែបធម្មជាតិ។
ជាទូទៅ តារាកូរ៉េជាច្រើន ទោះបីជាតារាសម្តែង ឬតារាចម្រៀង តែងតែនិយមការតុបតែងមុខ ខ្លះឲ្យមើលទៅស្រស់ស្អាត និងសង្ហាប្លែក ដើម្បីទាក់ទាញក្រសែភ្នែក មហាជន និងអ្នកគាំទ្រ នៅពេលដែលពួកគេឡើងសម្តែង តាមកញ្ចក់ទូរទស្សន៍ ឬក្នុងការប្រគំតន្ត្រីណាមួយ ប៉ុន្តែថ្មីៗនេះ Jungkook តារាចម្រៀង របស់ផលិតកម្ម BTS បានសាងភាពភ្ញាក់ផ្អើល និងទាក់ទាញដួងចិត្តអ្នកគាំទ្រ តាមរយៈការឡើងឆាកសម្តែង ដោយមិនមានការតុបតែង មុខអ្វីឡើយ។
ជាមួយនឹងភាពស្រស់សង្ហា របស់តារាប្រុសរូបនេះ ធ្វើឲ្យក្រុមអ្នកគាំទ្រ ជាពិសេសស្រីៗ បានបញ្ចេញប្រតិកម្ម ដ៏គួរឲ្យចាប់អារម្មណ៍ថា ពួកគេមិនស្មានថា Jungkook មើលទៅសង្ហាតាម បែបធម្មជាតិ និងមើលទៅផ្ទៃមុខពោរពេញ ទៅដោយមន្តស្នេហ៍បែបនេះ ឡើយ៕





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង