លោក Tari ជនជាតិ Hungary មានចំណង់ប្រមែប្រមូល សៀវភៅតូចល្អិតដើម្បីបង្កើត
ឡើងបណ្ណាល័យ​មួយសំរាប់ខ្លូនឯង។ ដល់ពេលបច្ចុប្បន្ន លោកមានសៀវវភៅ​ជាង
4.500 ក្បាលហើយ។
សៀវភៅភាគច្រើនរបស់លោក មានប្រភពពី ហុងហ្គរី អាមេរិច មេស៊ីកូ និងកាណាដា សម្បីពីជប៉ុនក៏មានដែរ។ មើលទៅវាតូចអញ្ចឹងមែន ប៉ុន្តែអ្នកអាចរកឃើញបានសៀវភៅ
គ្រប់ប្រភេទ ទាំងពីសៀវភៅអំពីសាសនា កីឡា ហើយសៀវភៅស្តីពី អក្សរសាស្រ្ត និង​ព្រមទាំងសៀវភៅបង្រៀនដាំម្ហូបទៀតផង។
ក្នុងបណ្ណាល័យតូចនេះ សៀវភៅធំជាងគេរបស់លោក Tari ក៏មានទំហំត្រឹមតែ 76mm
ហើយក៏មានសៀវភៅតាំងពីរាប់ពាន់ឆ្នាំមុនទៀតផង។ ក្រៅពីសៀវភៅន លោក Tari មានកាសែតទៀតផង។ កាសែតតូចជាងគេបង្អស់លើពិភពលោកដែលលោក Tari
មានគឺមានប្រវែង19mm និងទទឹង 26mm។

ទ្រព្យសម្បត្តិរបស់លោក Tari


ដូចនឹងប្រអប់ឈើគូស


ប្រវែងក៏មិនស្មើនឹងឈើគូសផង

តូចជាងទូរស័ព្ទទៅទៀត





(ដោយ៖ មិនា)