ថ្មីៗនេះ ពលរដ្ឋម្នាក់រស់នៅ Norfolk, Virginia, សហរដ្ឋអាមេរិច បានលស់ព្រលឹងយ៉ាងខ្លាំង នៅពេលឃើញសត្វតោមួយក្បាល ដើរនៅតាមដងផ្លូវ ហើយភ្លាមៗនោះគាត់ក៏បានហៅទូរស័ព្ទទៅ911។ ជាក់ស្តែងប៉ូលិសបានឲ្យដឹងថា ពួកគេបានធ្វើការត្រួតពិនិត្យនៅសួនសត្វ Virginia ហើយបានធានាអះអាងថា មិនមានសត្វតោមួយណារត់រួចចេញពីទ្រុងឡើយ។
តាមពិតទៅ សត្វតោមួយក្បាលដែលគេមើលឃើញនោះ គឺជាសត្វសុនខមួយក្បាល ស្ថិតក្នុងប្រភេទ Labradoodle កាត់ Poodle គួរឲ្យស្រលាញ់សោះ។ វាមានឈ្មោះថា Charles ជាសុនខរបស់អ្នកជំនួញម្នាក់ គឺលោក Daniel Painter។
/

លោក Painter បានឲ្យដឹងថា សុនខមានអាយុ 4ឆ្នាំរបស់លោក តែងតែត្រូវបានហៅក្រៅថា King ការហៅដូច្នេះ ព្រោះតែរូបរាងខាងក្រៅដ៏រឹងមាំយ៉ាងពិសេសរបស់វា។ បុរសម្នាក់នេះបានបន្ថែមថា: “កាលពី Charles នៅតូច, ខ្ញុំបានចាប់កោររោមឲ្យវា ដើម្បីឲ្យវាដូចជាកូនតោមួយក្បាល។ វាពិតជាគួរឲ្យស្រលាញ់មែនទែន”។

/

/

/

/

ដោយ៖ សិលាប្រភព៖ K14