ស្រីស្អាត អាយុ ២០ឆ្នាំ របស់ហូលីវូដ បានបង្អួតភាពសិចស៊ី ប្រកបដោយមន្ដស្នេហ៍ និងពេញដោយភាពរស់រវើកនៅលើទស្សនាវដ្ដី Elle លេខចេញផ្សាយក្នុងខែកក្កដា។

/

នៅលើទំព័រទស្សនាវដ្ដី Elle លេខថ្មី អ្នកគាំទ្រមិនត្រឹមតែបានឃើញសម្រស់ដ៏ទាក់ទាញរបស់Selena Gomez ​នោះទេ ប៉ុន្ដែក៏នឹងបានស្ដាប់នូវការចែករំលែកពីជីវិត និងស្នេហារបស់នាងជាមួយ Justin Bieber ។

/

គូស្នេហ៍របស់ Selena Gomez ដែលជាបុរសមានអាយុតិចជាងនាងពីរឆ្នាំ បានជួលរោងកុនStaples មួយទាំងមូល នៅ Los Angeles ដើម្បីអ្នកទាំងពីរអាចមើលរឿង Titanic។ Selena Gomez ថ្លែងថា ៖ ខ្ញុំអាចនិយាយបានថា Justin គឺជាបុរសរ៉ូមែនទិច។ កាលពីមុននេះ ពេលនៅក្នុងរថយន្ដ ខ្ញុំគ្រាន់តែនិយាយថា ចង់មើលរឿង Titanic ម្ដងទៀត ក្រោយមកគាត់ក៏ធ្វើបែបនេះតែម្ដង។

width=470

អាយុ ២០ Selena Gomez មានអ្វីៗទាំងអស់ ប៉ុន្ដែពុំមានអ្នកណាដឹងថា នាងធ្លាប់មានការលំបាកនោះទេ។

width=470

Selena Gomez អោយដឹងថា ៖ ខ្ញុំនៅចាំជានិច្ច ពេលមួយនោះ រថយន្ដរបស់គ្រួសារខ្ញុំត្រូវឈប់នៅកណ្ដាលផ្លូវ ដោយសារតែអស់សាំង។ ប៉ុន្ដែម្ដាយរបស់ខ្ញុំនៅតែទុកប្រាក់អោយខ្ញុំបានទៅទស្សនាការប្រគុំតន្ដ្រី។ ម្ដាយខ្ញុំ បាននាំខ្ញុំទៅសារមន្ទីរ ឧទ្យានសមុទ្រ និងបង្រៀនខ្ញុំពីជីវិតរស់នៅ។

width=470

Selena Gomez​ ក៏បានចែករំលែកពីការងារនៅ Disney Channel ថា ៖អ្នករាល់គ្នាតែងតែយល់ថា យើងនឹងមិនអាចធ្វើការអោយ Disney Channel បាននោះទេ ប្រសិនមិនចេះសំដែងច្រៀង ឬរាំ។ ប៉ុន្ដែប្រការនេះមិនត្រឹមត្រូវនោះទេ ខ្ញុំអាចធ្វើអ្វីៗដែលខ្ញុំចូលចិត្ត៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing