ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ២២ ខែមីនានេះ គឺជាការសម្តែងនិងច្រៀងជាលើកដំបូងរបស់ កញ្ញា ប៉ាច គីមមួយ ដែលចេញមុខចេញមាត់ ឲ្យមហាជនបានស្គាល់រូបនាង ។ នៅក្នុងនោះផងដែរ ក៏ស្រាប់តែលេចវត្តមានរបស់កំពូលតារាចម្រៀងល្បីឈ្មោះខ្លាំងនៅក្នុងប្រទេសកម្ពុជា គឺអ្នកនាង ពេជ្រ សោភា ក៏ចេញមុខកោតសរសើរអំពីការសម្តែងនិងសម្លេងច្រៀងផ្ទាល់របស់ កញ្ញា ប៉ាច គីមមួយ ផងដែរ ។


ពាក្យកោតសរសើររបស់អ្នកនាង ពេជ្រ សោភា បានលើកឡើងថា អូនឯង Rap ឡូយខ្លាំងមែនទែន គីមមួយ មិនសរសើរមិនបានឡើយ សំខាន់អូនឯងច្រៀងផ្ទាល់ទៀត ។ គួរបញ្ជាក់ឲ្យដឹងថា ចំពោះការបង្ហាញខ្លួនជាលើកដំបូងនេះ កញ្ញា ប៉ាច គីមមួយ បានលើកឡើងនូវចម្រៀងចង្វាក់ Rap ដែលមានចំណងជើងថា You know me? ។
អាចនិយាយបានថា ការលើកសរសើររបស់ ពេជ្រ សោភា និងធ្វើឲ្យ កញ្ញា ប៉ាច គីមមួយ កាន់តែមានទឹកចិត្តខំប្រឹងខ្លាំងជាងនេះ ក្នុងនាមកញ្ញា គឺជាតារាចំណូលថ្មីម្នាក់ ៕





ដោយ ៖ គន្ធា
ប្រភព ៖ FB