(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានលើកគំរោងពីការប្រគំតន្រ្តី សប្បុរសធម៌ដ៏ធំមួយ ដើម្បីស្វែងរកថវិកា ជួយដល់កុមារកំព្រា ជនទីទ័លក្រ ដែលជាគោលដៅរបស់នាង គិតទុកជាយូរមកហើយ និងជាសកម្មភាពជួយដល់សង្គម ដែលនាងតែងតែធ្វើសកម្មភាពនាំយកនាំណោយ ចែកជូនជារឿយៗ នាពេលកន្លងមក។

ពេជ្រ សោភា ទើបតែត្រូវបានតែងតាំង ជាអ្នកតំណាងផលិតផលទូរស័ព្ទ «Oppo» នៅកម្ពុជា ហើយទូរស័ព្ទនេះ ក៏បានចេញលក់ជាផ្លូវការ កាលបីចុងខែសីហាកន្លងមកនេះ។ក្រោយពីគំរោងទី១ បានជោគជ័យ​លើសការរំពឹងទុក ក្រុមហ៊ុន ទូរស័ព្ទ «Oppo» បានរៀបចំគំរោងការប្រគំន្ត្រី ដើម្បីជួយជនក្រីក្រ គ្មានផ្ទះសម្បែង និងចាស់ជរា ជនអនាថា រស់នៅតាមចិញ្ចើមផ្លូវ។ ដំបូងឡើយក្រុមហ៊ុននេះ គ្រោងរៀបចំកម្មវិធីប្រគំតន្ត្រីទោលមួយ សម្រាប់ ពេជ្រ សោភា តែនាងបែរជា​មិនទទួលយក ហើយសុំឲ្យមានតារាចម្រៀងផ្សេងៗ ចូលរួម ព្រោះកន្លងមកការប្រគំតន្ត្រី សប្បុរធម៌ភាគច្រើន មានតារាច្រើនចូលរួម ។

អ្នកនាង ពេជ្រ សោភា បានថ្លែងប្រាប់ Khmer​talking ថា ​«ខ្ញុំនឹងក្រុមហ៊ុន កំពុងរៀបចំកម្មវិធីនេះហើយ ដែលមិនមែនមានតែ​ខ្ញុំម្នាក់ទេ ក៏មានតារាចម្រៀងផ្សេងៗ ចូលរួមផងដែរ។ អ្វីដែលសំខាន់ខ្ញុំនឹងក្រុមហ៊ុនមាន គោលដៅរួមគ្នាគឺ ចែករំលែកក្ដីស្រឡាញ់ទៅកាន់មនុស្សជាតិ សូម្បីតែតម្លៃខ្លួនក្នុងការថតស្ពត ពាណិជ្ជកម្មទូរស័ព្ទដៃនេះ ក៏បានចែក១០ភាគរយ ទៅកាន់មូលនិធិនេះ​ដែរ ព្រោះខ្ញុំមិនមែនមនុស្សឃើញតែលុយទេ!»។

ពេជ្រ សោភា បានបន្តថា មុនពេលទូរស័ព្ទដៃនេះ ទាក់ទងមកនាងមានក្រុមហ៊ុន​ទូរស័ព្ទល្បីមួយ ទាក់ទងនាងថតដែរ តែ​មិនទទួល ព្រោះចរចាមិនត្រូវគ្នា។ ម្យ៉ាងមិនមានគោលដៅមនុស្សធម៌ ដូចអ្វីដែលនាងចង់បាន។ ពេជ្រ សោភា ក៏បដិសេធតែក្រោយក្រុមហ៊ុន ទូរស័ព្ទ Oppo ទាក់ទងមកនាង ហើយក៏ជាប់នៅស្នេហ៍ក្រុមហ៊ុននេះ ព្រោះមានគោលដៅ រួមដូចគ្នា ។

អ្នកនាង ពេជ្រ សោភា ជាតារាស្រីម្នាក់ ដែលគេស្គាល់ថា ចេះតស៊ូ ដួលហើយងើបវិញបាន ព្រោះនាងធ្លាក់ប្រជាប្រិយភាព ដល់បាតដី​ ជិតដល់ចំណុចសូន្យ​។ ពិសេស ពេជ្រ សោភា បង្ហាញថា ក៏អាចថតពាណិជ្ជកម្មបានដែរ មិនមែនមានតែ សុគន្ធ និសា, ឱក សុគន្ធកញ្ញា និង មាស សុខសោភា ទេ។ ក្រៅពីប្រជាប្រិយភាពកើនឡើងវិញ សកម្មភាពសប្បុរធម៌ ក៏កើនឡើង សូម្បីតែ​ធ្លាប់ធ្លាក់ប្រជាប្រិយភាព កាលពីមុន ក៏នាងនៅតែបន្តធ្វើវាដដែល ដូចជាធ្វើអណ្ដូងទឹក ចែកអំណោយខ្លះៗ​ ជាដើម៕

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង