ចិន៖ កាលពីថ្ងៃពុធ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ៧:​៣០នាទីព្រឹក ម្សិលមិញ មានអគារផ្សារទំនើបមួយកន្លែងនៅក្នុងខេត្ត Hubei  ប្រទេសចិន  ដែលកំពុងតែសាងសង់មិនទាន់រួចរាល់ផង ស្រាប់តែបាក់រលំដំបូងស្រុតចុះក្រោម បណ្តាលឱ្យកម្មករជាច្រើននាក់រងរបួស។

យោងតាមបណ្តាញសារពត៌មាន chinadaily  បានឱ្យដឹងថា  មានកម្មករចំនួន  ៨នាក់ បានទទួលរងរបួសធ្ងន់ និងស្រាល ហើយបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរ ភ្លាមៗ ប៉ុន្តែ នៅមានកម្មករម្នាក់ទៀត កំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់រលំអគារខាងលើ។

ក្រុមកម្មករជាច្រើន បាននិយាយថា យើងកំពុងតែ ស្វែងរកកម្មករ ធ្វើការជាមួយយើងម្នាក់ទៀត ដែលបានបាត់ខ្លួន ដោយសារ កម្ទេចអគារធ្លាក់សង្កត់ពីលើ ប៉ុន្តែ វាគឺមានការពិបាកក្នុងការស្វែងរក ដោយសារតែ មានកម្ទេចផ្ទាំងថ្ម និងសរសៃដែកជាច្រើន នៅក្នុងអគារនោះ៕

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ chinadaily