ភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ ប្រដាប់ ដោយកាំភ្លើងខ្លី និងជិះម៉ូតូម៉ាកសេ១២៥ មួយគ្រឿង  បានចូលទៅធ្វើសកម្មភាពភ្ជង់ និង ប្លន់យកលុយ ព្រមទាំងគ្រឿង អលង្កា មួយចំនួន នៅហាងលក់ទូរស័ព្ទដៃយីហោ ស៊ីន ស៊ាងអូន    ដែលមានទីតាំងស្ថិតនៅផ្ទះ លេខ ជ៣១  ផ្លូវលេខ៩០០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ព្រំប្រទល់សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ដោយប្លន់យកលុយកាក់ និង គ្រឿងអលង្កាមួយចំនួន ហើយគេចខ្លួនបាត់ ដោយសុវត្ថិភាព ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង  កើតហេតុបានឱ្យដឹងថា  នៅវេលាម៉ោង២  រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣នេះ មានជនសង្ស័យពីរនាក់ ពាក់មួកសុវត្ថិភាព និង ពាក់ម៉ាស់ជិត ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ    ប្រដាប់ ដោយកាំភ្លើងខ្លី បានជិះទៅដល់មុខហាងហើយឈប់ម៉ូតូរួចពួកវាទាំងពីរនាក់បានចូលទៅធ្វើសកម្មភាពភ្ជង់ដែលមានម្ចាស់ហាង ឈ្មោះលាង គឹមស្រាង អាយុ៥០ឆ្នាំ ប្លន់យក លុយ និង គ្រឿងអលង្កា  មួយចំនួនគេចខ្លួនបាត់ ដោយសុវត្ថិភាព ។យ៉ាងណាក៏ដោយ ចំនួនទ្រព្យសម្បត្ដិនិង គ្រឿងអលង្កា  ដែលត្រូវជនសង្ស័យទាំងពីរ ធ្វើសកម្មភាពប្លន់យកទៅនោះ មិនទាន់ដឹង ថា អស់ចំនួនប៉ុន្មានឡើយ  ហើយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលបានទាក់ទងតាមទូរស័ព្ទ ដែលនៅលើស្លាកយីហោ ក៏មិនអាចទាក់ទង បានដែរ ។

ក្រោយពីមានករណីប្លន់ខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្ដម សេនីយ៍ជួន សុវណ្ណ បានដឹកនាំកម្លាំងនគរ  បាលជំនាញ  ផ្នែកព្រហ្មទណ្ឌ  ដោយមានការ   ចូលរួមពីកម្លាំងនគរបាលមូលដ្ឋាន បានចុះ ទៅធ្វើកំណត់ហេតុ   និងសាកសួរព័ត៌មាន ម្ចាសហាង ដែលជាជនរងគ្រោះ ដើម្បីកំណត់ មុខសញ្ញាជនសង្ស័យទាំងពីរនាក់នេះ ។

ជុំវិញករណីប្លន់ខាងលើនេះ ស្នងការរង នគរបាល និងជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌រាជធានីភ្នំពេញលោកជួន ណារិន្ទ បានថ្លែងតាមទូរស័ព្ទថានៅពេលនេះកម្លាំងនគរបាលជំនាញរបស់លោក ដោយមានការ បញ្ជាពីលោកស្នងការ បាននឹងកំពុងធ្វើការ ស្រាវជ្រាវ តាមរយៈការពិនិត្យមើលរូបភាព នៅក្នុងកាម៉េរ៉ាសុវត្ថិភាពរបស់ម្ចាស់ហាង ដែលបានឃើញជនសង្ស័យទាំងពីរនាក់នៅ ក្នុងកាម៉េរ៉ានោះ ពេលដែលកំពុងចូលធ្វើ សកម្មភាព ។

សូមបញ្ជាក់ថា   ហាងលក់ទូរស័ព្ទខាងលើ នេះ ជាកន្លែងដូរលុយ និងផ្ទេរប្រាក់ផងដែរ ដែលជាហាងធំមួយ នៅតាមបណ្ដោយផ្លូវ លេខ៩០០ ក្នុងសង្កាត់ស្រះចក  ។យ៉ាងណាក៏ដោយ សកម្មភាពប្លន់ប្រដាប់អាវុធនេះមិនបណ្ដាលឱ្យម្ចាស់ហាងរងរបួសដល់អាយុជីវិតនោះទេ ៕

width=500

width=500

width=500

width=500

ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល