បើយោងទៅតាមសេចក្តីរាយការណ៍ របស់ប្រភពសារព័ត៌មានបរទេស (Leakarea) បានបង្ហាញអោយដឹងថា​  សត្វចម្លែកដែលអោយឈ្មោះថា  Chupacabra (ជញ្ជក់ឈាមជាអាហារ) ត្រូវបានប្រទះឃើញនៅក្នុងប្រទេសអ៊ុយក្រែន នាប៉ុន្មានថ្ងៃមុននេះ។

width=496

លើសពីនេះទៅទៀត   បើយោងតាមរបាយការណ៍ដដែលបានបន្ថែមអោយដឺងផងដែរថា ៖​  វាត្រូវបានប្រទះឃើញ    ក៏ដូចជា  បានរកឃើញ  បន្ទាប់ពីវាត្រូវបានគេតាមប្រមាញ់បាន ។   មិនត្រឹមតែប៉ុណ្ណោះ   បើយោងតាមសម្តី របស់ប្រជាជននៅក្នុងតំបន់ដែលគេបានរកឃើញនោះ   បាននិយាយបញ្ជាក់ថា សត្វពាហនៈរបស់ពួកគេ បានបាត់ជារឿយៗ ដោយមិនដឹងមូលហេតុច្បាស់លាស់​​ ដែលក្រោយមកមានការសន្និដ្ឋានថា អាចមកពីសត្វចម្លែកប្រភេទនេះ។

width=501

គួរបញ្ជាក់ផងដែរថា   ក៏មានការវិភាគទៅលើសណ្ឋានរូបរាងរបស់សត្វចម្លែកមួយក្បាលនេះ  ដោយបានអោយដឹងថា វាមាន ក រាងវែងបន្តិច សម្បុរប្រផេះ មានចង្កូម រីឯ ជើងខាងមុខ ខ្លីជាងជើងខាងក្រោយ ដែលមើលទៅស្រដៀងទៅនឹង សត្វកង់គូរូ ដូច្នេះដែរ។

/

លុះក្រោយមក សាកសពរបស់វាក៏ត្រូវបានបញ្ជូនទៅ សារមន្ទីរសួនសត្វជាតិ​ (Museum of Zoology of the National University of Zaporozhye)  ដោយឆ្លងកាត់ការវិភាគរបស់នាយកនៃសារមន្ទីរមួយនេះ គឺលោក Alexander Korotya បានបញ្ជាក់អោយដឹងថា  ៖  លោកមិនទាន់ហ៊ានសន្មត់ ថាតើ  វាជាសត្វអ្វីអោយពិតប្រាកដនោះទេ ស្របពេលដែលវាមើលទៅស្រដៀង ទៅនឹងសត្វកញ្ជ្រៀង ក៏ដូចជាសត្វឆ្កែផងដែរ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Leakarea