មុនអង្កាម គឺជាឧបសគ្គ សំរាប់មនុស្សគ្រប់រូប ដែលធ្វើឱ្យបាត់បង់ នូវសម្រស់ដ៏ស្រស់ស្អាតមួយផ្នែករបស់បុរស និង ស្រ្តី។ ជាពិសេស នៅពេល ដែលទៅចូលរួមក្នុងកម្មវិធីផ្សេងៗ ជាដើម។ ប៉ុន្តែ  សូមកុំបារម្ភ  ខាងក្រោមនេះ ជាវិធីសាស្រ្ត មួយចំនួន ដើម្បីកំចាត់មុនអង្កាមពីលើផ្ទៃមុខ ដ៏ស្រស់ស្អាត របស់អ្នក បានដ៏មានប្រសិទ្ធិភាព។

/

ដំបូង អ្នកគ្រាន់តែ   ធ្វើការ បកមុនអង្កាម  ដោយប្រើថ្នាំបកមុន  លាបលើផ្ទៃមុខ បន្ទាប់មកយកក្រដាស សស្តើង ឬ សំឡី   បិទពីលើ   ទុករយៈពេល ១០ ទៅ ១៥នាទី   រួចបកយកវាចេញ និង ធ្វើការម៉ាស្សាមុខគ្រប់ពេលបកមុន។ ម្យ៉ាងទៀត អ្នកអាចប្រើ  ឡេការពារស្បែកមុខ ពីកំដៅថ្ងៃ នៅពេលដែល អ្នកចេញទៅខាងក្រៅ   ព្រោះកំដៅថ្ងៃ    អាចធ្វើឱ្យមុខរបស់ អ្នកជាំ និង  កើតមុនអង្កាម   ដោយងាយស្រួល។ កុំភ្លេចពេលត្រឡប់មកផ្ទះវិញ  ត្រូវលាងសំអាតមុខចេញ ដោយសាប៊ូសំអាតមុខ ឬ ប្រើទឹកក្តៅឧណ្ឌៗ។

​វិធី​មួយទៀត   ​​អ្នកអាច​​ប្រើ​ក្រូចឆ្មារ ​ ចិត​ជា​បន្ទះ ស្ដើងៗ  រួចយក​ញី​  ឱ្យសព្វលើ​ផ្ទៃមុខ ទុករយៈពេល ១០នាទី   បន្ទាប់មក លាងសំអាតទឹកចេញ ក៏អាចជួយកំចាត់មុនអង្កាមបានផងដែរ៕

ដោយ៖ វណ្ណៈប្រភព៖ care2