អន្តរជាតិ  ៖ ​  បើតាមការអោយដឹងពីប្រភពសារព័ត៌មានបរទេស   ដែលទើបតែចេញផ្សាយបានអោយដឹងថានាពេលថ្មីៗនេះ ពូជសត្វស្វាមួយប្រភេទផ្សេងទៀត ត្រូវបានរកឃើញនៅក្នុងព្រៃជ្រៅនៃ ទ្វីបអាហ្រ្វិក    នេះបើយោងតាមសម្តីបរិស្ថានវិទូ  ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេល ប្រមាណជាង ១ ឆ្នាំ។

​លើសពីនេះទៅទៀត  បើយោងតាមរបាយការណ៍ដដែលនេះ​   ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា  ពូជសត្វស្វាថ្មីមួយផ្សេងទៀតនេះ ត្រូវបានអ្នកស្រុកនៅក្នុងតំបន់ដែលវារស់នៅនោះ  ហៅថា ពូជស្វា Lesula ។

width=495

គួររំឮកផងដែរថា ស្វាប្រភេទនេះត្រូវបានគេប្រទះឃើញរស់នៅជាហ្វូងនៅក្នុងភាគកណ្តាលសាធារណៈរដ្ខកុងហ្គូ  ខណៈពេលដែលពួកវាបានរស់នៅក្នុងព្រៃជ្រៃ ក៏ដូចជាចិញ្ចឹមជីវិតដោយការស៊ី ផ្លែឈើ នឹងផ្កាក្រពុំផងដែរ។ លើសពីនេះទៅទៀត បើយោងទៅតាមសម្តីអ្នកស្រាវជ្រាវ គឺលោកJohn Hart បាននិយាយបញ្ជាក់អោយដឹងថា ៖ លោកទទូចសូមអោយមានការអភិរក្ស  ក៏ដូចជាធ្វើជាដែនជំរកការពារពូជសត្វសា្វប្រភេទថ្មីមួយនេះ ជៀសជាងការតាមប្រមាញ់ពីសំណាក់ព្រានព្រៃដែលនឺងអាចឈានទៅដល់ការផុតពូជដូចទៅនឹងពូជសត្វដទៃៗទៀត៕

ដោយ ៖​ រិទ្ធីប្រភព ៖ Sky