ព័ត៌មានកំសាន្ត ៖ Taemin សមាជិកក្រុម SHINee បានថតរូប អោយគ្របមុខទស្សនាវដ្តី 'Singles'!!!
Taemin បាននិយាយអំពីអាល់ប៊ុមចម្រៀងទោល ដំបូងរបស់គាត់ថា Press វាគឺជាអាល់ប៊ុម ពេញលេញជាមួយនឹងបទចម្រៀងចំនួន 10បទ ដែលខ្លួនខ្ញុំផ្ទាល់បានចូលរួម យ៉ាងច្រើន ហើយខ្ញុំ បានធ្វើការនៅលើការប្រមូលផ្តុំនៃបទចម្រៀងនេះ។ ជាលទ្ធផល អាល់ប៊ុម នេះបានបង្ហាញ អោយឃើញពីសមត្ថភាពដ៏ច្រើនរបស់ខ្ញុំ។

គាត់បាននិយាយថា ចំណងជើងបទចម្រៀង របស់គាត់ Press My Number គឺជាបទចម្រៀង បែប Urban pop dance song ដែលបានធ្វើការសហការណ៍រួមជាមួយនឹងតារាចម្រៀងអាមេរិក Bruno Mars ក៏ដូចជាក្រុមផលិតករ The Stereotypes ។ សមត្ថភាពរាំរបស់ខ្ញុំ បានផ្លាស់ប្តូរជាច្រើនលើកច្រើនសា បន្ទាប់ពីអនុវត្តន៍ជាច្រើនជាមួយនឹងក្រុមរាំ។

លោកថែមទាំងបាន ជ្រើសរើសយក Kai ដែលជាសិល្បៈករមួយរូប មកធ្វើការ ជាមួយ លោកបានលើកឡើងថា ខ្ញុំចង់ធ្វើការជាមួយមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំធ្វើការជាមួយនឹងមិត្តភក្តិជិតស្និទ្ធតាំងពីពួកយើងធ្លាប់ជា អ្នកហាត់រៀនជាមួយគ្នា ដូច្នេះ ខ្ញុំអាចនឹងមានលទ្ធផលប្រកបដោយភាពស្វាហាប់ ជាក់ជាមិនខាន ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop