ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃរូបសង្ហា លោក Kang Vorakorn ត្រូវបានគេហទំព័រផ្លូវការរបស់ប្រទេសថៃបានទម្លាយអាយុពិតប្រាកដរបស់លោក ឃើញថាពិតជាមិនគួរឲ្យជឿទាល់តែសោះថា លោកមានអាយុច្រើនដល់ថ្នាក់នឹងសោះ ។​

តួឯកប្រុសក្នុងរឿង គំនុំគ្រួសារគំនាបបេះដូង ឆ្នាំនេះត្រូវបានគេដឹងថា លោកមានអាយុដល់ទៅ ២៣ ឆ្នាំហើយ ខណៈមុខមាត់ហាក់បីដូចជានៅក្មេង និងស្រស់សង្ហាហើយមិនសមមានអាយុច្រើនដល់ថ្នាក់នេះសោះ ។ ក្រោយបានដឹងអាយុពិតប្រាកដរបស់កំលោះសង្ហារូបនេះហើយ មហាជនកោតសរសើរមិនដាច់ពីមាត់ទេថា មុខក្មេងសោះ ប៉ុន្តែមានអាយុច្រើន ។​

គួរបញ្ជាក់ឲ្យដឹងថា លោក Kang Vorakorn កើតនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៩៤ ហើយមានអាយុប្រហាក់ប្រហែលជាមួយនិង លោក James Jirayu ដែលជាតារាល្បីប្រចាំស្រុកថៃម្នាក់ដែរ ហើយលោក James សព្វថ្ងៃនេះគឺមានអាយុ ២៤ ឆ្នាំហើយ ៕

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ វីគី