កាលពី ពីរបីថ្ងែថ្មីៗនេះ មាន​ដំណឹងលេចលឺថា Sony​ នឹងបញ្ឈប់ការអភិវឌ្ឍលើ Home Launcher របស់ខ្លួនលើគ្រប់ស្មាតហ្វូនបច្ចុប្បន្ន។ ក្រុមហ៊ុនដូចជាខិតជិតទៅដល់គំរោងសាកល្បង Launcher ថ្មីហើយ។

 /

ដំណឹងបញ្ឃប់នេះវាហាក់បីដូចជាស្រពិចស្រពិលនៅឡើយ ទើបពេលនេះ នាង Erika Prymus ដែលស្ថិតក្នុងក្រុមអភិវឌ្ឍន៍ Home Launcher បានបញ្ចាក់យ៉ាងច្បាស់ថា Sony បញ្ឈប់ការអភិវឌ្ឍលើ Home Launcher​ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះ គឺដើម្បីធ្វើការអភិវឌ្ឍ Home Launcher ថ្មី។

 /

ហេតុអ្វីបានជា Sony ធ្វើដូចនេះ? ប្រហែលជាដើម្បីអោយ Support Gesture និង មុខងារ​ពិសេស ថ្មីៗ របស់ Android P ហើយ។

 

ប្រភព៖ GSMarena