ព័ត៌មានកំសាន្ត ៖ រូបថតមួយសន្លឹកដែលបានបង្ហោះទាំងក្នុងបណ្តាញសង្គមនិងគណនី IG របស់តារាចម្រៀងល្បីដែលកម្រនឹងមានរឿងអាស្រូវ លោក ឆាយ វីរៈយុទ្ធ និងគូដណ្តឹងបានធ្វើឲ្យមហាជនពេញចិត្តស្តូកតែម្តង ដោយសារតែលោកភ្ជាប់មកជាមួយនិងចំណងជើងផ្អែមល្អែមខ្លាំងពេក ។
ទទ្ទឹមនឹងនេះផងដែរ ម្ចាស់បទ សុីឈ្នួលថែសង្សារគេ បានបង្ហោះរូបថតជាមួយនិងអនាគតប្រពន្ធ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា You smile :) I smile :) ដែលប្រែជាភាសាខ្មែរថា អ្នកញញឹម ខ្ញុំញញឹម ដែលជាឃ្លាស្នេហាចាក់ចោតអារម្មណ៍របស់អ្នកគាំទ្រយ៉ាងខ្លាំង ៕


ដោយ ៖ គន្ធា
ប្រភព ៖ IG