ថ្ងៃនេះ John Mayer បានបញ្ចេញផ្សាយបទចំរៀងថ្មីមួយបទ ដែលនិយាយពីរឿងរ៉ាវស្នេហាជាមួយនឹង តារាចំរៀងស្រី Taylor Swift កន្លងមក ដែលចេញជាមួយនឹង វីដេអូទំនុកច្រៀងនិង នារីម្នាក់ដែលធ្លាប់ល្បីពេញអ៊ីនធើណេតគឺ Johanna Rohrback ជាអ្នកសំដែងក្នុងវីដេអូនោះ ។

/John Mayer បានបាត់មុខចេញពីពិភពចំរៀង ជាយូរណាស់មកហើយ ចាប់តាំងពីបទចុងក្រោយបំផុត Born and Raised និង Battle Studies ដែលត្រូវចេញតាំងតែពីឆ្នាំ ២០១១ ត្រូវលើកចេញមកឆ្នាំ ២០១២ វិញ ដោយសារលោកមានបញ្ហាបំពង់ក ត្រូវវះកាត់ ។ រហូតមកដល់ថ្ងៃនេះទើបលោកបញ្ចេញបទនេះ ដែលមានចំណងជើងថា Paper Doll ហើយក៏បានបង្ហើបថា លោកកំពុងសរសេរបទចំរៀងថ្មី​ ទុកសំរាប់ Album ទី ៦ របស់លោកផងដែរ ។ ដើម្បីកុំអោយទន្ទឹងរង់ចាំយូរថា តើចំណុចមួយណា ដែល John Mayer សរសេរអំពី Taylor Swift នោះ ចឹងយើងទៅចូលរួមទស្សនាទាំងអស់គ្នា ៕

ដោយ ៖ លីលីប្រភព ៖ celebuzz