បើតាមប្រភពសារព័ត៌មានបានចេញផ្សាយអោយដឹងថា មានបុរសម្នាក់ដែលមានឈ្មោះថា Nik Wallenda ហ៊ានផ្សងនឹងគ្រោះថ្នាក់ ដោយដើរកាត់លើខ្សែពួរមានចម្ងាយប្រមាណជាង 450 ម៉ែត្រ និងមានកំពស់ពីផ្ទៃទឹកជាង 30 ម៉ែត្រ នៅក្នុងទីក្រុង Atlantic ។
គូរបញ្ជាក់ផងដែរថា បុរសជនជាតិអាមេរិកវ័យ 30 ឆ្នាំនិងមានភាពកា្លហានរូបនេះ បានធ្វើវាទៅបានជាមួយនឹងភាពប៉ិនប្រសប់របស់គាត់ដោយចំណាយពេលវេលាតិចជាង 30 នាទី។បើនិយាយពីព្រឹត្តិការណ៍ កាលពីថ្ងៃទី 15 មិថុនាវិញ គាត់បានដើរឆ្លងកាត់ខ្សែកាប ដែលនៅពីលើទឹកធ្លាក់ Niagara ហើយមើលទៅពិតជាគួរអោយរន្ធត់មែនទែន លើសពីនេះទៅទៀតបើតាមរបាយការណ៍បានអោយដឹងថា ទឹកធ្លាក់នេះមានជម្រៅដល់ទៅ 51 ម៉ែត្រឯណោះ។

មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវបានលើកទឹកចិត្តដោយអ្នកចូលរួមទស្សនាដល់ទៅរាប់ពាន់នាក់ពីផ្នែកសងខាងនៃព្រំប្រទល់ដែនប្រទេសកាណាដា និង សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត ក៏មានមតិរិះគន់មួយចំនួនបាននិយាយថា ៖ វានឹងគ្មានការគ្រោះថ្នាក់ដល់ជីវិតណាមួយនោះទេ ក៏ព្រោះតែគាត់បានបំពាក់ទៅដោយឧករណ៏ការពារ ជាប់ទៅនឹងខ្លួនរបស់គាត់។

ថ្វីបើ មានមតិរិះគន់ក៏ដោយ បើតាមប្រភពសារព័ត៌មានបានអោយដឹងថា កាលដែលគាត់បានបំពាក់ឧបករណ៍ការពារជាប់ទៅនឹងខ្លួននេះ ក៏ដោយសារតែមានការស្នើ់សុំ ក៏ដូចជាទទូចអោយធ្វើបែបនេះពីសំណាក់ ស្ថានីយ៏ទូរទស្សន៍ខ្សែកាបអាមេរិក ABC ដែលជាអ្នករៀបចំនូវប្រព្រឹត្តិការណ៍នេះឡើង ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ពីទិដ្ឋភាពរួម នៅពេលនោះយ៉ាងណានោះ សូមតាមដានទស្សនាវីដេអូ clip ខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ news.sky