តារាចម្រៀងជើងចាស់វ័យ ៥៤ ឆ្នាំនាង Madonna ប៉ុន្មានខែមកនេះក្រោយពេលដែលបានទិញនូវផ្ទះនៅ Brooklyn តម្លៃរាប់លានដុល្លាមកនោះ នាងហាក់ដូចជារវល់នឹងការសម្ដែងជាខ្លាំងហើយកាលពីខែមុននេះនាងបានសម្ដែង Gangnam Style ជាមួយនឹង PSY ផងដែរ។/ហើយកាលពីប៉ុន្មានថ្ងៃមុននេះ នាងបានឡើងសម្ដែងមួយឆាកទៀតជាមួយនឹងមិត្តប្រុសចាស់របស់នាងគឺ Brahim Zaibat ដែលជាអ្នករាំ ហើយអ្នកទាំង ២ បានថើបគ្នានាចុងបញ្ចប់នៃបទមួយយ៉ាងស្រើបស្រាល នៅមុខទស្សនិកជនរាប់ពាន់នាក់ទៀតផង។ទោះបីជាម្នាក់មានអាយុ ២៥ ឆ្នាំម្នាក់ទៀតមានអាយុ ៥៤ ឆ្នាំក្ដី ក៏អ្នកទាំង ២ នៅតែអាចធ្វើអោយមានទស្សនិយភាពក្ដៅសាច់លើឆាកបានយ៉ាងរលូនផងដែរ៕

ដោយ៖ ផានិតប្រភពពី៖ k14