កូរ៉េ ៖ បន្ទាប់ពីចាកចេញពីផលិតកម្ម SM Entertainment កាលពីខែតុលា ឆ្នាំ ២០១៧ កន្លងមក នាង Tiffany ទីបំផុតក៏បានចុះកុងត្រាជាមួយនិងផលិតកម្មថ្មី ។ 

យោងតាមវេបសាយ Paradigm Talent Agency បានឲ្យដឹងថា ផលិតកម្មដែលនាង Tiffany ចុះកុងត្រាគឺរួមមានតារាល្បីៗជាច្រើនទៀតដែលកំពុងស្ថិតនៅក្នុងផលិតនោះ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!

/

ប្រភពដដែលបន្តទៀតថា តារាល្បីឈ្មោះជាច្រើនដួងដែលបានចុះកុងត្រារួមមានដូចជា ម្ចាស់បទ Perfect ដែលល្បីទូទាំងពិភពលោកគឺលោក Ed Sheeran និងតារាផ្សេងទៀតគឺមានដូចជា Tiesto, Jason Mraz, Idina Menzel និង Imagine Dragons ជាដើម ៕

/

/

នាង Tiffany សមាជិកក្រុម Girl Generation 

/

លោក Ed Sheeran ម្ចាស់បទ Perfect

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ koreaboo