ការសន្លប់របស់កីឡាករកាលពីថ្ងៃអាទិត្យ មានច្រើនគួរឲ្យកត់សម្គាល់ដែលក្នុងនោះការប្រកួតសន្លប់ខ្លះ មានការជាប់សង្ស័យពីការប្រកួតទទួលសំណូក ហើយគូខ្លះបានសន្លប់មែនទែន។

នៅលើសង្វៀនពីរផ្សេងគ្នារបស់ ទូរទស្សន៍បាយ័ន សង្វៀនបឹងស្នោ មានផ្សាយផ្ទាល់៥គូដោយសន្លប់៤គូ ចំណែកសង្វៀនកោះពេជ្របានផ្សាយផ្ទាល់៥គូសន្លប់៣គូ។
គូប្រកួតដែលបញ្ចប់ដោយការសន្លប់ ៖
-កីឡាការិនី ហេង ពិសី មកពីក្លិបព្រៃទទឹងនៃខេត្តបាត់ដំបងចាញ់កីឡាការិនី ម៉ុន សម្រស់មកពីក្លិបមិត្តប៉ូលិសដោយពិន្ទុ កីឡាករ កែវ រំជោត មកពីក្លិបដំបងគ្រញូង ខេត្តបាត់ដំបងវាយ សុខ វិរៈ មកពីខេត្តក្រចេះឲ្យសន្លប់នៅទឹកទី៤។
-ឈឿន ឆៃដែន មកពីក្លិបនិរោធមានជ័យវាយ នឿន សាវឌី មកពីក្លិបអេ ភូថង ឲ្យសន្លប់នៅទឹកទី៤។
-កីឡាករ ពេជ្រ សម្បតិ្ត មកពីក្លិបក្រសួងការពារជាតិ វាយកីឡាករយុគ យក្សគីល មកពីក្លិបអប់រំកាយខេត្តបាត់ដំបង ឲ្យសន្លប់នៅទឹកទី៣។
-កីឡាករ សៀង ហៀង មកពីក្លិបចាក់អង្រែ ប្រើកណ្តាប់ដៃវាយកីឡាករ បួក សាវឌី មកពីក្លិបកុមារកំព្រា ឲ្យសន្លប់នៅក្នុងទឹក១។
-កីឡាករ ថៃ ប៊ុនហាន មកពីក្លិបបុរីនាគរាជ វាយម៉ាប់ ឆៃយ៉ា មកពីក្លិបខ្លារខិនឲ្យសន្លប់នៅទឹកទី២។
-កីឡាករ មាស វុត្ថា មកពីក្លិបនាគមានជ័យ បានវាយឲ្យ អ៊ុងរ័ត្នមុនី មកពីក្លិបរតនគិរី សន្លប់នៅទឹកទី២។
-ករណីសន្លប់ច្រើននៅក្នុងការប្រកួតនេះ ត្រូវបានគេសង្ស័យថា ភាគច្រើនមានការស៊ីសំណូកប៉ុន្ដែ លោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជា បដិសេធការចោទប្រកាន់នេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ PK